ផ្អែមល្ហែមណាស់! Song Joong Ki បណ្តើរប្រពន្ធចេញមុខមាត់ ចូលរួមមង្គលការសាច់ថ្លៃ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស Song Joong Ki បាននាំអ្នកនាង Katy Louise Saunders ចូលរួមក្នុងពិធីមង្គលការរបស់ប្អូនស្រីរបស់លោក រៀបចំឡើងនៅអាគារប្រណិតមួយដែលជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ទាំងនេះបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញតារាប្រុសរូបនេះ បណ្តើរប្រពន្ធថ្មី ចូលរួមកម្មវិធីមានមនុស្សម្នាជាច្រើនជាសាធារណៈ ហើយក៏ជាលើកទីមួយផងដែរ ខណៈភរិយាលោកទើបសម្រាលកូន កាលពីខែមិថុនា កន្លងទៅ។
ទិដ្ឋភាពដ៏កម្រនោះដែរ បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាខ្លាំង ជាមួយនឹងកាយវិការផ្អែមល្ហែមរបស់ Song Joong Ki យកចិត្តទុកដាក់លើ Katy មិនរំលងពីក្រសែភ្នែក មើលទៅតាមជាប់ឡើងស្អិតមិនឆ្ងាយគ្នាឡើយ៕