អីយ៉ាស់! ស្ងាត់ៗបវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា បង្ហាញមុខម្ចាស់បេះដូង ជាបុរសសង្ហាខ្ពស់ស្រឡះ
បវរកញ្ញា ឌៀប សូហ្វៀរ៉ា ដែលជាលំដាប់រងទី ១ នៃកម្មវិធី Miss Pre Teen Cambodia ២០២២ ព្រមទាំងជាម្ចាស់មកុដលំដាប់រងទី២ Little Miss Idol Junior World ២០២៣ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ខណៈបានឃើញស្រីស្រស់រូបនេះតែងបង្ហាញខ្លួនក្នុងស្ពតពាណិជ្ជកម្ម កម្មវិធីតូចធំជារឿយៗ ដែលធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំងពីសម្រស់យ៉ាងស្រស់សោភារបស់នាង។
ស្របពេលកំពុងទទួលប្រជាប្រិយភាពខ្លាំងលើសមត្ថភាពរបស់ខ្លួន ស្រាប់តែថ្មីៗនេះស្រីស្អាត ឌៀប សុហ្វៀរ៉ា បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងជាខ្លាំង ក្រោយបានឃើញនាងបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Tiktok បើកបង្ហាញពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈ ដែលជាបុរសសង្ហាមួយរូប មានរូបរាង និង កម្ពស់យ៉ាងសមគ្នាឥតខ្ចោះ។ មិនតែប៉ុណ្ណោះ កំលោះសង្ហារូបនេះក៏ត្រូវបានគេស្គាល់ឈ្មោះថា Siva Ly។
យ៉ាងណាមិញ ក្រោយឃើញបវរកញ្ញាវ័យក្មេងរូបនេះ បើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈរួចមក មហាជនអ្នកគាំទ្របានចែករំលែកបង្ហាញក្ដីរំភើប និង ភ្ជាប់ជាមួយសារអបអរជូនពរចំពោះចំណងស្នេហ៍របស់នាងផងដែរ៕