(វីដេអូ) មិនធម្មតាទេ! ពិធីការិនី កែវ ចាន់និមល កាន់ក្បាលម៉ៃក្រូច្រៀងម្ដង សូម្បីអ្នកសិល្បៈដូចគ្នាក៏ភ្ញាក់ផ្អើល
មហាជនក្នុងប្រទេស ច្បាស់ជាបានស្គាល់ហើយពិធីការិនីដែលមានវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល ដែលនៅតែក្តោបបានតំណែងជាពិធីការិនីកំពូលស្ទើរគ្រប់កម្មវិធីល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ ហង្សមាស។
គេកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ ពិធីការិនី កែវ ចាន់និមល កាន់តែបង្កើនស្ទីលនៃការតែងខ្លួន ជាពិសេសរាល់សម្លៀកបំពាក់នៅក្នុងកម្មវិធីនីមួយៗមើលទៅពិតជាលេចធ្លោ និង ទាក់ទាញជាខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ស្របពេលដែលបានទស្សនាកម្មវិធីប្រគំតន្រ្តីមួយរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលបានឃើញពិធីការិនី កែវ ចាន់និមល បានបញ្ចេញសំនៀងបកស្រាយចម្រៀងរួមគ្នាជាមួយសិល្បករដ៏ទៃទៀតដែលមានចំណងជើងថា «តាមអើយ!អើយតាម» មានការលាន់មាត់សរសើរស្ទើរគ្រប់គ្នាពីសំណាក់អ្នកគាំទ្រ សូម្បីតែតារាចម្រៀងរួមសម្តែងជាមួយគ្នាក្នុងពេលនោះក៏មានការភ្ញាក់ផ្អើលដូចគ្នាផងដែរ ព្រោះថាគេកម្របានឃើញពិធីការិនីរូបនេះ បង្ហើរសំនៀងណាស់។ តស់! ចង់ដឹងថាវីដេអូនោះមានទិដ្ឋភាពបែបណាខ្លះ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖