សំណាង អេលីណា បានមិត្តរួមបន្ទប់ជាបវរកញ្ញាវៀតណាម ទាំងពីរនាក់ ស្និទ្ធស្នាល ល្អូកល្អិននឹងគ្នាណាស់
ជាការពិតណាស់ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កញ្ញា សំណាង អេលីណា ក៏បានធ្វើដំណើរហោះទៅប្រទេសជប៉ុនរួចទៅហើយ ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2023 ។
យ៉ាងណាមិញ ក្នុងការចេញទៅប្រកួត សំណាង អេលីណា ក៏បានត្រៀមខ្លួនរួចជាស្រេចដោយបានធ្វើការហ្វឹកហាត់យ៉ាងសកម្ម មានភាពជឿជាក់ ក្លាហ៊ានមុះមុត ក្នុងការតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកមួយនេះ និង ពោរពេញទៅដោយក្តីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ស្របពេលកំពុងតែប្រកួតនៅប្រទេសជប៉ុន មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏ហាក់មានក្តីរំភើបចិត្ត និងត្រេកអរជាពន់ពេក ដែលបានឃើញវត្តមានបវរកញ្ញា ២ រូប តំណាងឱ្យប្រទេសកម្ពុជា និង ប្រទេសវៀតណាម ដែលជាមិត្តរួមបន្ទប់នឹងគ្នា តែអ្នកទាំង ២ តែងតែបង្ហាញពីក្ដីស្រឡាញ់ និង ការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម Tik Tok ជារឿយៗផងដែរ។ តស់! ចង់ដឹងថាមិត្តរួមបន្ទប់ទាំង២រូបនេះមានភាពស្និតស្នាលនឹងគ្នាបែបណាខ្លះ ចូលមកទស្សនាជាមួយ «ប្រជាប្រិយ» សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖