(វីដេអូ) ពូកែៗណាស់! ក្រុម Moonlight កូនសិស្ស ព្រះកាយ ច័ន្ទ សម្ដែងទស្សនីយភាពគួរឱ្យសរសើរក្នុងវគ្គ Live Show សប្ដាហ៍ទី ១
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតប្រជែងសមត្ថភាពទេពកោសល្យ «Cambodia’s Got Talent» រដូវកាលទី ៣ បានឈានដល់វគ្គ Live Show សប្ដាហ៍ទី ១ ហើយ ដែលបេក្ខភាពនីមួយៗ បានធ្វើការបង្ហាញសមត្ថភាពរៀងៗខ្លួនដើម្បីទទួលបានសំឡេងបោះឆ្នោតពីមហាជនអាចឈានទៅវគ្គបន្តទៀត។
ក្នុងវគ្គ Live Show សប្ដាហ៍ទី ១ នៃកម្មវិធីប្រកួតប្រជែងទេពកោសល្យនេះដែរ លើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរខ្លាំងចំពោះបេក្ខភាពក្រុម Moon Light ដែលជាក្រុមកុមារកូនសិស្សរបស់ក្លឹបព្រះកាយ ច័ន្ទ និង ជាក្រុមដ៏ឆ្នើមទទួលបានប៊ូតុងមាសពីគណៈកម្មការក្នុងវគ្គ Judge Auditions នោះ បានបង្ហាញសមត្ថភាពក្នុងវគ្គនេះដោយសម្ដែងទស្សនីយភាព «ការបង្ហាញអំពីព្រៃឈឺជាជីវិត» យ៉ាងមានអត្ថន័យ និង អស្ចារ្យគួរឱ្យសរសើរខ្លាំងពីសមត្ថភាពរបស់កុមារទាំងនេះ។
ក្នុងនោះ ក្រុម Moon Light ត្រូវបានធ្វើឱ្យមហាជន និង គណៈកម្មការសរសើរចំពោះការបង្ហាញទស្សនីយភាពដ៏អស្ចារ្យរបស់ពួកគេ ដែលមានសមត្ថភាពពូកែៗ ព្រមទាំងជូនពរឱ្យក្រុមកុមារដ៏មានសមត្ថភាពនេះទទួលជោគជ័យតាមរយៈការបោះឆ្នោតឈានទៅវគ្គបន្តផងដែរ៕