ទម្លាយចំនួនភ្ញៀវ និង លុយដែល Kimberly គ្រោងចំណាចរៀបចំមង្គលការទី ២ នៅប្រទេសថៃ ដឹងហើយញាក់សាច់!
បើគិតមកត្រឹមពេលនេះជាង ១ ខែទៅហើយ ដែលតារាសម្ដែងល្បីឈ្មោះ Mark និង Kim បានរៀបអាពាហ៍ពិពាហ៍រួច ដែលមង្គលការលើកទី ១ របស់អ្នកទាំងពីរបានរៀបចំឡើងនៅប្រទេសអ៊ីតាលីផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចអ្នកទាំងពីរក៏បានចំណាយពេលដើរលេងកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ឱ្យកាន់តែផ្អែមល្ហែមក្នុងនាមជាប្តីប្រពន្ធថីថ្មោងទៀតផង។
ក្រោយពីត្រឡប់ពីដំណើរកម្សាន្តនៅឯក្រៅប្រទេសវិញ ពេលនេះស្វាមីភរិយាមួយគូនេះបានវិលចូលប្រទេសថៃវិញហើយ ដើម្បីត្រៀម និង រៀបចំមង្គលការលើកទី ២។ អ្វីដែលសំខាន់ ថ្មីៗនេះ Kimberly ថែមទាំងបានទម្លាយឥតលាក់ថា សម្រាប់មង្គលការទី ២ របស់នាងដំបូងនាងគិតថាហៅភ្ញៀវត្រឹមតែ ៤០០ នាក់តែប៉ុណ្ណោះ តែពេលនេះសរុប ១០០០ នាក់បាត់ទៅហើយ។
ដោយឡែក បើងាកមកមើលពីតម្លៃត្រួសៗដែល Kimberly ជះដើម្បីរៀបចំពិធីមង្គលការជាលើកទី ២ វិញក៏មិនធម្មតាដែរ ពោលគឺ ១០ លានបាត ដែលស្មើនឹងជិត ៣០ ម៉ឺនដុល្លារឯណោះ ព្រោះនាងបាននិយាយថា មង្គលការមួយនេះនាងនឹងរៀបចំឡើងឱ្យមានភាពកក់ក្តៅជាទីបំផុត៕