តាមពិត ឧកញ៉ា ឈាង រ័ត្ន បានបញ្ច-ប់ជីវិតខ្លួនឯង ឯមូលហេតុនៅមិនទាន់បញ្ជាក់
នាល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះ មានសិល្បករសិល្បការិនី ព្រមទាំងអ្នកលក់អនឡាញល្បីៗជាច្រើនរូប បានបង្ហោះរូបកាន់ទុក្ខ ព្រមទាំងសាររំលែកទុក្ខជាច្រើនពេញបណ្ដាញសង្គម ដែលធ្វើឱ្យមានការងឿងឆ្ងល់ដល់បណ្ដាមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកព្រោងព្រាត។
ជាមួយការងឿងឆ្ងល់ព្រោងព្រាតនេះ បើតាមប្រភពព័ត៌មានពីអ្នកជិតស្និទ្ធបានឱ្យដឹងថា ឧកញ៉ា ឈាង រ័ត្ន អគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមហាជនស្គាល់ថាជាស្វាមីរបស់អ្នកនាង ស្រីអូន មានឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា បានទទួលមរណភាពហើយ ដោយតាមការបញ្ជាក់ពីសមត្ថកិច្ច ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកនាង ស្រីអូន សម្រស់ធម្មជាតិ បានធ្វើអត្តឃាត ដោយចង-កនឹងខ្សែអង្រឹង។
យ៉ាងណាមិញ មូលហេតុដែលឈានដល់ការបញ្ចប់ជីវិតខ្លួនឯង នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើងទេថាបណ្តាលមកពីមូលហេតុអ្វីនោះ។
យ៉ាងណាមិញ ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយអ្នកនាង ស្រីអូន និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕