(វីដេអូ) កក្កដា សុភ័ណ្ឌ កាន់ព្រះមកស្បថទាំងទឹកភ្នែក ប្រាប់ថាចាញ់បោកគេអស់ពីខ្លួនហើយ មានលុយ ៨ ម៉ឺន ផ្ទះ និង ខុនដូរទៀត
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ខណៈនៅសុខខៗ កក្កដា សុភ័ណ្ឌ បានបង្ហោះវីដេអូប្រកាសក្ដែងៗថា ខ្លួនបានចាញ់បោកគេអស់លុយរាប់ម៉ឺនដុល្លារ មានទាំងផ្ទះ និង ខុនដូរទៀតផង។
កក្កដា សុភ័ណ្ឌ បង្ហាញសកម្មភាពកំពុងរើផ្ទះ ហើយយំសស្រាក់រៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានចាញ់បោកអ្នកលក់អនឡាញម្នាក់អស់ពីខ្លួនហើយ លើសពីនេះ កក្កដា សុភ័ណ្ឌ ថែមទាំងបានស្បថស្បែទៀតថា ទាំងអស់នេះគឺជាការពិត មិនមែនជាការសម្ដែងឡើយ។
ក្រៅពីវីដេអូបង្ហាញពីសកម្មភាពកំពុងរើផ្ទះ ក្នុងនោះ កក្កដា សុភ័ណ្ឌ ក៏បានរៀបរាប់ថា ៖ «ខ្ញុំត្រូវបានចាញ់បោកលុយគេអស់ពីខ្លួនហើយបងប្អូន ដល់ចំណុច 0 ហើយ អស់លុយ 80000$ ខុនដូរ 2 ផ្ទះ1 សូមបងប្អូនកុំឆាប់ជឿគេដូចជាខ្ញុំពេក»។ សូមទស្សនាវីដេអូលម្អិតខាងក្រោម ៖