ទើបការនៅអ៊ីតាលីបានជិត ១ ខែ ពេលនេះ Mark និង Kimberley កាន់ដៃគ្នាលឈុតការម្តងទៀតបាត់ហើយ
ដូចដែលប្រិយមិត្តបានដឹងហើយថាគូស្វាមីភរិយាថ្មីថ្មោងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង Kimberley គឺមានគម្រោងរៀបចំពិធីមង្គលការចំនួន ២ ដង ដោយលើកទីមួយបានរៀបចំរួចរាល់ហើយនៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។
ដោយឡែក សម្រាប់ការរៀបការលើកទី ២ គឺស្វាមីភរិយាមួយគូនេះរៀបចំនៅប្រទេសថៃ ដែលជាប្រទេសកំណើតរបស់ខ្លួនផ្ទាល់ ហើយពេលវេលារៀបចំគឺប្រព្រឹត្តិឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។ មកទល់ពេលនេះ សល់រយៈពេល ១ ខែទៀតខណៈកម្មវិធីរៀបចំនៅខែក្រោយ។
ទន្ទឹមនឹងនោះ ងាកទៅមើល តារាប្រុស Mark និង Kimberley វិញ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះបានកាន់ដៃគ្នាទៅលឈុតកូនកំលោះកូនក្រមុំទៀតបាត់ទៅហើយ ដែលនេះបាននាំឱ្យអ្នកគាំទ្រអ្នកទាំងពីរអន្ទះសាចង់ឃើញជាខ្លាំងថា Mark និង Kimberley ស្រស់ស្អាត និង ប្លែកពីមង្គលការដែលរៀបចំលើកទីមួយកម្រិតណាក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏ឆាប់ខាងមុខនេះ៕