(វីដេអូ) ផ្ទុះសំណើច! ទេព ពិសិដ្ឋ យកបទ «20 Out Now» ច្នៃចេញជា version សម្រាប់អ្នកពូកែសេដ
បទចម្រៀងរបស់កំលោះសង្ហារ ទេព ពិសិដ្ឋ មានចំណងជើងថា «20 Out Now» ដែលបានចេញជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ មានការចូលរួមនិពន្ធ និង ច្រៀងរួមគ្នាជាមួយនឹងលោក Ricky, Chanty និង NPN ជាដើម។ បទចម្រៀងមួយនេះផងដែរ គឺពិតទទួលបានភាពជោគជ័យយ៉ាងក្រៃលែង ដោយបទចម្រៀងមួយនេះការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនអ្នកគាំទ្រ ទាំងក្នុងបណ្ដាញសង្គមអ៊ីនធើណេត និង ចាក់ស្ដាប់សឹងគ្រប់ទីកន្លែងព្រមទាំងកម្មវិធីតូចធំ។
ស្របពេលជាមួយបទដ៏ល្បីមួយនេះកំពុងចាក់ចូលអារម្មណ៍យុវវ័យជាច្រើន ថ្មីៗនេះម្ចាស់បទផ្ទាល់ពោលគឺ ទេព ពិសិដ្ឋ បានបង្ហោះវីដេអូដែលខ្លួនបានច្នៃច្រៀងលេងនូវបទចម្រៀងមួយនេះ ជាមួយនឹងឱជារសថ្មីបែបសេដៗ ស្រែកច្រៀងយ៉ាងតឹងជាខ្លាំង ដែលធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច ហួសចិត្តជាខ្លាំង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូរបស់លោក ទេព ពិសិដ្ឋ ច្រៀងបទ «20 Out Now» ជា version សេដ និង ទស្សនា MV ផ្លូវការរបស់បទចម្រៀង «20 Out Now» ខាងក្រោម៖