(វីដេអូ) យូរៗជួបគ្នាម្ដង! តារាចម្រៀងស្រី ៣ រូប ថតរូបស្និទ្ធស្នាលជាមួយគ្នាយ៉ាងគួរឱ្យស្រឡាញ់ អ្នកគាំទ្រផ្ទុះចាប់អារម្មណ៍
ថ្មីៗនេះ លើបណ្ដាញសង្គម TikTok មហាជនបានផ្ទុះចាប់អារម្មណ៍ខ្លាំង ចំពោះវីដេអូមួយដែលបានឃើញវត្តមានរបស់តារាចម្រៀងស្រីល្បីឈ្មោះ ៣ រូប បានបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលក្នុងកម្មវិធីមួយ។
ក្នុងនោះ តារាចម្រៀងស្រីល្បីឈ្មោះទាំង ៣ រូប មានអ្នកនាង ទេព បូព្រឹក្ស, អ្នកនាង ពេជ្រ សូលីកា និង កញ្ញា រ៉ាប៊ី ដែលកន្លងមកពុំសូវបានឃើញអ្នកទាំង ៣ បង្ហាញវត្តមានជាមួយគ្នាឡើយ ខណៈយូរៗបានជួបគ្នាម្ដងថតរូបភាពយ៉ាងស្និទ្ធជាមួយគ្នា បញ្ចេញស្ទីលស្អាតទាក់ទាញ់រៀងៗខ្លួន មើលទៅគួរឱ្យស្រឡាញ់ខ្លាំង។
វីដេអូនោះដែរ កំពុងត្រូវបានបណ្ដាក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រីរួមអាជីពទាំង ៣ រូបនេះ បានចែករំលែកបង្ហោះលើ TikTok ព្រមទាំងចូលបញ្ចេញមតិរៀងៗខ្លួនផងដែរ៕