តារាជើងចាស់ អម្ពរ ទេវី ហៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាកូនស្រី ហើយបង្ហាញអារម្មណ៍មួយនេះចំពោះនាងទៀត
កាលពីប៉ុន្មានថ្ងៃមុន ស្រីស្រស់ម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពជាមួយកំពូលតារាភាពយន្តស្រីដ៏ល្បីល្បាញរបស់កម្ពុជា អ្នកនាង អម្ពរ ទេវី យ៉ាងស្និទ្ធស្នាល ព្រមទាំងរៀបរាប់នូវអារម្មណ៍រំភើបខ្លាំង ដែលមានឱកាសអាចថតខ្សែភាពយន្តជាមួយរៀមច្បងរូបនេះ។
ក្រោយពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញក្ដីរំភើបរីករាយបង្ហោះលើហ្វេសប៊ុកផេកហើយនោះ រំលងប៉ុន្មានថ្ងៃស្រាប់តែអ្នកនាង អម្ពរ ទេវី បានចែករំលែកការផុសនោះ ហើយឆ្លើយតបទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញដោយក្ដីពេញចិត្ត ព្រមទាំងបានហៅនាងថាកូនស្រីថែមទៀតទៀតផង។
លើសពីនេះ អ្នកនាង អម្ពរ ទេវី ក៏បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា អ្នកនាងពិតជារីករាយណាស់ ដែលបានរួមការងារជាមួយម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះថា ៖ «អរគុណកូនស្រីស្អាតរបស់ខ្មែរ មីងរីករាយដែលបានរួមការងារសម្តែងខ្សែភាពយន្តរឿង អប្សរាមហាអង្គរ ជាមួយកូន»៕