(វីដេអូ) មិនចាញ់មិត្តប្រុស! Lauryn សង្សារ វណ្ណដា ច្រៀងចម្រៀងជាភាសាអង់គ្លេសពីរោះមិនចាញ់តារាអាជីព
បើគិតមកដល់ពេលនេះ រយៈពេលជិតកន្លះឆ្នាំហើយ ដែលតារាចម្រៀងរ៉េប វណ្ណដា បានបើកបង្ហាញចំណងស្នេហ៍នឹងស្រីស្អាត Lauryn។ ក្នុងនោះ តាំងពីចំណងស្នេហ៍ត្រូវបានបង្ហាញជាសាធារណៈ មហាជនអ្នកគាំទ្រជាច្រើនសង្កេតឃើញអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមជារឿយៗ។
ងាកទៅកាន់ Lauryn វិញ ក្រោយពីបានបើកមុខជាផ្លូវការថាជាសង្សាររបស់ វណ្ណដា ហើយនោះ ស្រីស្អាតរូបនេះក៏ត្រូវបានមហាជនចាប់អារម្មណ៍ និង ស្រឡាញ់ចូលចិត្តនាងដូចគ្នាដែរ ព្រោះ Lauryn ទាំងស្អាត មានចំណេះដឹង និង ជានារីចេះទុកដាក់ចង្ក្រានជើងឆ្នាំងបានល្អទៀត។ ជាងនេះទៅទៀត Lauryn ក៏កំពុងតែលេចធ្លោនៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មដូចគ្នាដែរ ដោយនាងបានក្លាយទៅជា BA ឱ្យក្រុមហ៊ុនមួយចំនួនទៀតផង។
យ៉ាងណាថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចែករំលែកវីដេអូរបស់ Lauryn បានឡើងច្រៀងនៅលើឆាកក្នុងកម្មវិធីជប់លៀងមួយ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ អ្នកគាំទ្របានលើកការសរសើរថា Lauryn ក៏មានទឹកដមសំឡេងមិនធម្មតា ដោយនាងច្រៀងភាសាអង់គ្លេសបានយ៉ាងល្អ និង ពីរោះ៕