ម៉ាក់ៗ អូនម៉ូម៉ូ និង អូនមែល ពូកែតែងខ្លួនឱ្យកូនស្រីណាស់ ស្លៀកឈុតប្រពៃណីទៅវត្តស្អាតដូចក្រមុំ
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣ នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ បានចូលរួមក្នុងការកាន់បិណ្ឌតាមទីវត្តផ្សេងៗគ្នា ដើម្បីឧទ្ទិសកុសលដល់ញាតិដែលបានចែកឋាន ក្នុងនោះបើក្រឡេកទៅមើលសិល្បករ-ការិនីជាច្រើនរូប ជាមួយនឹងក្រុមគ្រួសារ និង មិត្តភក្តិ ក៏មិនខុសពីពលរដ្ឋទូទៅដែរ ដោយម្នាក់ៗបានឆ្លៀតពេលទៅវត្ត ក្នុងនោះថែមទាំងបានបង្ហោះរូបភាពក្នុងឈុតអាវប៉ាក់ ហូលផាមួង យ៉ាងស្រស់ស្អាត ស្រស់សោភាស័ក្តិសមជានារីខ្មែរទៀតផង។
យ៉ាងណាមិញ បើក្រឡេកទៅមើលសិល្បករ-ការិនី ប៉ុន្មានរូបខាងក្រោមនេះវិញ មិនត្រឹមតែបានបង្ហាញឈុតប្រពៃណីតែខ្លួនឯងប៉ុណ្ណោះទេ គឺម្នាក់ៗក៏បានរៀបចំសម្លៀកបំពាក់ប្រពៃណីឱ្យកូនតូចៗរបស់ខ្លួនយ៉ាងស្រស់ស្អាតដូចគ្នាដែរ។
១. អូន ម៉ូម៉ូ កូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ
២. អូន មែល កូនស្រី លោក នី រតនា