ប្លែកទៀតហើយ! ដា ដាវ លេងស្ទីលតែងខ្លួនឡើងញ៉ាក់សាច់ លើកម្រាលព្រំ Fashion Week អន្តរជាតិ
មហាជនអ្នកគាំទ្រវិស័យ Fashion ជាពិសេសអ្នកច្នៃម៉ូដក្នុងប្រទេសមួយចំនួន ច្បាស់ជាបានដឹងរួចមកហើយ កម្មវិធី «Siam Paragon Bangkok International Fashion Week 2023» ឬ «BIFW 2023» បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ នៅឯសាល Parc Paragon ក្នុងផ្សារទំនើប Siam Paragon ប្រទេសថៃ។
ក្នុងកម្មវិធីមួយនេះផងដែរ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ សិល្បករសិល្បការិនី ជាច្រើនដូចជា តារាសម្ដែង, Influencers, ម៉ូឌែល និង អ្នកច្នៃម៉ូដជាដើម។ ជាមួយគ្នានោះ អ្វីដែលកាន់តែពិសេសក៏មានវត្តមានរបស់ Influencers ដ៏ល្បីរបស់ខ្មែរយើងមួយរូបផងដែរ ពោលគឺកញ្ញា ដា ដាវ ជាមួយនឹងឈុតសំលៀកបំពាក់ពណ៌ស លាយខ្មៅ ព្រមទាំង Make Up បែប Emo Girl យ៉ាងស្រស់ស្អាត។
គួរឱ្យដឹងផងដែរថា ដា ដាវ បានប្រឡូកចូលក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណ ៥ ឆ្នាំហើយ ហើយសព្វថ្ងៃនេះ Influencer តូចច្រឡឹងរូបនេះកំពុងឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ពីមួយថ្ងៃទៅមួយថ្ងៃ ពីការតុបតែងខ្លួន និង ថតរូបស្អាតៗ ប្លែកៗជាទីឱ្យគយគន់មិនចេះជិនណាយ៕