ផ្អើលអ្នកគាំទ្រ! តារាចម្រៀងម៉ាឡេស៊ីរូបនេះ កំពុងល្បីមានមុខស្រដៀងនឹង Lisa សមាជិក BLACKPINK
កាលពីពេលថ្មីៗនេះ នៅលើអ្នកនិយមលេងបណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ី កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើតារាចម្រៀងស្រីម៉ាឡេស៊ី Lee Pei Ling ថាមានមុខមាត់ស្រដៀងនឹងតារាចម្រៀងស្រី Lisa សមាជិក BLACKPINK ជាក្រុមល្បីល្បាញនៅក្នុងវិស័យកម្សាន្ត K-Pop ប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា តារាស្រីម៉ាឡេស៊ីវ័យ ២៣ ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រលងចម្រៀងក្នុងប្រទេសចិន The Next ឆ្នាំ ២០២៣ កាលពីខែកញ្ញា។
នៅពេលនោះហើយ ដែលប្រជាប្រិយភាពរបស់ Pei Ling កើនឡើងខ្លាំង ដោយសារតែនាងត្រូវបានគេនិយាយថាមានមុខមាត់ស្រដៀងនឹង Lisa ហើយក៏បានឃើញអ្នកនិយមលេងអ៊ីនធឺណិតបានដាក់ឈ្មោះនាងថា «Malaysian Lisa» ដោយមានមនុស្សជាច្រើនមើលច្រឡំថានាងដូច Lisa តារាស្រី K-Pop៕