(វីដេអូ) ញាក់! សុខ សារ៉ាវីតា ច្រៀងបានទាំងបទខ្មែរ និង អង់គ្លេស រីឯបទចិនក៏ពីរោះមិនណយ
និយាយពីកញ្ញា សុខ សារ៉ាវីតា កំពូលបេក្ខភាពជើងខ្លាំង The Voice Cambodia រដូវកាលទី ៣ ដ្បិតតែកញ្ញាមិនទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែចំពោះកំពូលបេក្ខភាពរូបនេះ បានឆក់បេះដូងមហាជនស្ទើរទូទាំងប្រទេស ដែលស្រឡាញ់គាំទ្រ និង សរសើររូបនាងយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពដ៏ពូកែលេចធ្លោរបស់នាង។
ពិតណាស់ ចំពោះបេក្ខភាពជើងខ្លាំង សុខ សារ៉ាវីតា ក្នុងពេលប្រឡងមិនដែលធ្វើឱ្យមហាជនអ្នកគាំទ្រខកចិត្តម្ដងឡើយ មិនថាបង្ហាញសមត្ថភាពច្រៀងបទចម្រៀងបែបណា ប្រភេទណា ក៏នៅតែធ្វើបានល្អច្រៀងពីរោះគ្រប់ទម្រង់ ទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកគាំទ្រគ្រប់ស្រទាប់។
ដោយឡែក ក្រោយពីបញ្ចប់ការប្រឡង សុខ សារ៉ាវីតា កាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ដោយឃើញថានាងមិនត្រឹមតែមានសមត្ថភាពខ្លាំងច្រៀងបទខ្មែរ និង អង់គ្លេសបានយ៉ាងពីរោះនោះទេ ថែមទាំងអាចច្រៀងបទជាភាសាចិនបានទៀតផង ដែលថ្មីៗនេះ បានឃើញវីដេអូរបស់នាងច្រៀងលើឆាកតន្រ្តីក្នុង Pub មួយកន្លែង ជាភាសាចិនពីរោះមិនធម្មតា។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្ររបស់កញ្ញា សុខ សារ៉ាវីតា បានធ្វើការចែករំលែកពេញបណ្ដាញសង្គម TikTok ដោយភ្ជាប់ជាមួយពាក្យពេចន៍សរសើរពីសមត្ថភាពច្រៀងចម្រៀងជាភាសាចិនយ៉ាងពីរោះផងដែរ៕