Nak Charlie រៀបរាប់ទាំងក្ដុកក្ដួល ពាក់ព័ន្ធការបែកគ្នាជាមួយស្រីស្អាត YouTuber
តារាប្រុសរូបសង្ហា ពូកែកំប្លែង Nak Charlie ទើបប្រកាសទំនាក់ទំនងជាមួយស្រីស្អាត YouTuber ម្នាក់ឈ្មោះ kayKai Salaider កាលពីពេលកន្លងមក។
យ៉ាងណាមិញក្រោយពីប្រកាសចំណងស្នេហា មិនបានយូរប៉ុន្មានផង គូស្នេហ៍មួយគូនេះត្រូវមហាជនសង្ស័យថាអាចនឹងបែកគ្នា ក្រោយពីខាងស្រីបង្ហោះសារមួយចំនួន អំពីអារម្មណ៍របស់ខ្លួននៅលើ Instagram ហាក់ដូចជាកំពុងជួបរឿងបែកបាក់ស្នេហា។ មិនចាំយូរ Nak Charlie បានចេញមុខមកបកស្រាយ ជុំវិញរឿងរ៉ាវ ខាងលើដែលមហាជនសង្ស័យថាបែកគ្នានោះ នៅក្នុងកម្មវិធីមួយភ្លាម។
កាលពីថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុសសង្ហារូបនេះ បាននិយាយថា ៖ «មួយរយៈពេលចុងក្រោយនេះ ពិតជាពិបាកចិត្តណាស់ ហើយខ្ញុំក៏មិនមែនជាអ្នកបោះបង់ ឬ ដើរចេញពី ចំណងស្នេហាមួយនេះទេ បើនិយាយពីមូលហេតុវិញអាចថា ពួកយើងមិនអាចបន្តទៅមុខទៀតបានឡើយ ប្រហែលជាគាត់ធុញនឹងខ្ញុំ ហើយខ្ញុំគួរតែដឹងពីអារម្មណ៍មួយនេះច្បាស់ណាស់»។
Nak Charlie បានបន្តទៀតថា ៖ «ខ្ញុំមិនមែនជាសុភាពបុរសគ្រប់គ្រាន់ឡើយ បើឱ្យខ្ញុំត្រូវទទួលស្គាល់ថា ខ្លួនជាអ្នកបោះបង់ ឬ ដើរចេញពីទំនាក់ទំនងមួយនេះ ព្រោះមិនមែនជាខ្ញុំឡើយ ចំពោះស្នេហាលើកនេះខ្លួនបានគិតគូវែងឆ្ងាយណាស់ ដោយសារអាយុ ៣០ ឆ្នាំហើយ ការតាំងចិត្តសាងអនាគតជាមួយនរណាម្នាក់ វាជារឿងដែលខ្ញុំចង់ធ្វើឱ្យបាន ជាចុងក្រោយនេះមានតែអរគុណអ្នកគាំទ្រ ដែលស្រឡាញ់ និង តាមដានគូពួកយើងទាំងពីររហូតមក»៕