មហាជនព្រួយបារម្ភ ក្រោយទទួលដំណឹងតារាកំប្លែង ប៉េងប៉ោង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សិល្បករ សិល្បការិនីជាច្រើនមានការព្រួយបារម្ភពីសុខទុក្ខរបស់តារាកំប្លែង មឿន និមល ហៅ ប៉េង ប៉ោង យ៉ាងខ្លាំង បន្ទាប់ពីតារាកំប្លែងរូបនេះ បានបង្ហោះពីស្ថានភាពសុខភាពកំពុងស្នាក់នៅក្នុងមន្ទីរពទ្យ។
នៅក្នុងនោះ ទោះបីមិនទាន់បញ្ជាក់មានជំងឺអ្វីរហូតសម្រាកនៅមន្ទីរពេទ្យក៏ពិតមែន តែតារាកំប្លែង ប៉េងប៉ោង ក៏បានបង្ហោះវីដេអូ បង្ហាញពីស្ថានភាពជើងរបស់ខ្លួន ដែលបន្តការហើមឡើងៗ។ ក្នុងនោះ បើតាមការបង្ហោះសាររបស់លោក ឱម ពីណែល ត្រូវជាស្វាមីរបស់អ្នកនាង ប៉េងប៉ោង ក៏បានឱ្យដឹងថា ពេលនេះអាការៈភរិយារបស់លោក កំពុងបន្តតាមដានពីគ្រូពេទ្យ។
ក្រោយទទួលបានដំណឹងខាងលើនេះហើយ អ្នកគាំទ្រ និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើនក៏បានចូលរួមជូនពរដល់តារាកំប្លែង ប៉េងប៉ោង ឱ្យឆាប់ជាសះស្បើយផងដែរ៕