Poyd តារាភេទទី ៣ មហាសំណាង ខួប ៣៧ ឆ្នាំត្រូវស្វាមីសេដ្ឋី Surprise យ៉ាងកក់ក្តៅ
មួយរយៈធំទៅហើយដែលតារាស្រី Poyd Treechada បានរៀបមង្គលការជាមួយអ្នកកំលោះជំនួញសង្ហាម្នាក់។ អ្វីដែលសំខាន់ បន្ទាប់ពីរៀបការរួច Poyd Treechada ហាក់មិនសូវបង្ហាញមុខនៅក្នុងសិល្បៈដូចមុនឡើយ ធ្វើឱ្យអ្នកគាំទ្រនឹករឭកចង់ឱ្យនាងមកបំពេញការងារក្នុងសិល្បៈញឹកញាប់ដូចពីមុនណាស់។
ដោយឡែក បើងាកមកមើលពីជីវិតរស់នៅរបស់ Poyd Treechada ក្រោយរៀបការរួចឃើញថា ហាក់មានក្តីសុខណាស់ជាមួយស្វាមីរូបសង្ហារបស់នាង ហើយនាងក៏មិនទាន់បង្ហើបដែរថា នឹងចូលសិល្បៈបំពេញការងារយ៉ាងសកម្មដូចមុនវិញពេលណា។
ទន្ទឹមនឹងជីវិតគូកំពុងតែបរិបូរ បើក្រឡេកទៅមើលថ្ងៃកំណើតរបស់តារាស្រី Poyd Treechada កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅវិញ នាងមិនត្រឹមតែទទួលបានពាក្យជូនពរយ៉ាងកក់ក្តៅពីមហាជននោះទេ តែនាងថែមទាំងទទួលការ Surprise ពីស្វាមីជាទីស្រឡាញ់របស់នាងទៀតផង ពិសេស ស្វាមីអ្នកជំនួញរបស់នាងថែមទាំងបានបង្ហោះនូវពាក្យពេចន៍ថា ៖ «បងស្រឡាញ់អូនណាស់ ពេលនេះអូនចាស់មួយឆ្នាំទៀតហើយអូនសម្លាញ់ ពូកែណាស់ញុំាខេកអស់ ៤ ចំណិតម្នាក់ឯង»៕