(វីដេអូ) ផ្អើលអ្នកគាំទ្រ TVB! ស្ងាត់ៗ Edwin siu ហោះមកខ្មែរ បង្ហើរសំនៀងយ៉ាងពីរោះ
ថ្មីៗនេះ ក្រុមអ្នកគាំទ្ររបស់តារាចម្រៀង និង សម្ដែងហុងកុង Edwin siu មានការរំភើបចិត្តជាខ្លាំង ដោយបានជួបផ្ទាល់ជាមួយនឹងតារាប្រុស TVB រូបនេះ នៅក្នុងប្រទេសកម្ពុជា នៅពេលដែលលោកបានមានវត្តមានចូលរួមក្នុងកម្មវិធីកម្សាន្តមួយនៅឯ Nagaworld នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
នេះបើតាមការបង្ហោះរូបថត និង វីដេអូឃ្លីបខ្លីជាច្រើនរបស់តារាប្រុសរូបនេះ តាមរយៈក្រុមអ្នកគាំទ្រកម្ពុជារបស់លោក នៅលើបណ្តាញសង្គមហ្វេសប៊ុក និង Instagram ដោយម្នាក់ៗបានសម្ដែងក្តីសប្បាយរីករាយជាពន់ពេក មិននឹកស្មានថាបានជួបអាយដលរបស់ពួកគេផ្ទាល់នៅក្នុងប្រទេសកម្ពុជា៕
ទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភពរូបថត និង វីដេអូ៖ TVB Cambodia Fanclub II