(វីដេអូ) មោទកភាព! តំបន់ប្រាសាទបុរាណ តួសម្តែង និង ផលិតករកម្ពុជា បង្ហាញខ្លួនក្នុងភាពយន្តអាមេរិក The Creator
ថ្មីៗនេះ មហាជនននិយមតាមដានទស្សនាខ្សែភាពយន្តកំពុងតែផ្ទុះការចាប់អារម្មណ៍ និង មោទកភាពយ៉ាងខ្លាំង ក្រោយពីរូបភាពនៃប្រាង្គប្រាសាទរបស់កម្ពុជាបានបង្ហាញនៅលើផ្ទាំងទស្សនីយភាពតាមបណ្តារោងកុនជាច្រើនប្រទេសក្នុងរឿង «The Creator» ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាមេរិក ផលិត និង ដឹកនាំដោយលោក Gareth Edwards។
ក្នុងនោះដែរ មានឈុតឆាកមួយចំនួននៅកំពង់ភ្លុក និង ប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ ២០២២ កន្លងទៅ ដោយឈុតឆាកនៅក្នុងប្រទេសកម្ពុជា ក៏មានការចូលរួមសម្តែងពីជនជាតិខ្មែរ និង មានការចូលរួមដោយអ្នកដឹកនាំល្បីៗរបស់កម្ពុជាទៀតផង។ ក្នុងនោះ រួមមានលោក វណ្ឌី ពិសិដ្ឋ មួយរូបផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា ភាពយន្ត «The Creator» មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗ ដោយក្នុងនោះមានតួអង្គក្មេងស្រីដ៏សំខាន់ម្នាក់ មានអាយុ ៩ ឆ្នាំ គឺជាកូនកាត់ខ្មែរ៕
ប្រភពរូបភាព & វីដេអូ៖ Nathan Nathan