(វីដេអូ) នារីកូរ៉េ ហ៊ូអ៊ីន ហ្វាង់ ឡើងឆាកច្រៀងបទ «ផ្លូវចូលបេះដូងអូន» អ្នកគាំទ្រផ្ទុះសរសើរព្រាត
បើនិយាយចំពោះអតីតបេក្ខភាពជើងខ្លាំង The Voice Cambodia រដូវកាលទី ៣ ជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង់ ដ្បិតតែនាងពុំទទួលបានជោគជ័យក្នុងកម្មវិធីនេះមែន ប៉ុន្តែបេក្ខភាពរូបនេះ បានឆក់បេះដូងមហាជនខ្មែរជាច្រើន ដែលរាល់ការបង្ហាញសមត្ថភាពរបស់នាង តែងទទួលស្រឡាញ់គាំទ្រ និង សរសើររូបនាងយ៉ាងខ្លាំងផងដែរជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់នាងកន្លងមក។
ជាមួយគ្នានោះ ក្រោយបញ្ចប់ការប្រឡង នារីជនជាតិកូរ៉េរូបនេះ ក៏នៅតែទទួលបានការស្រឡាញ់គាំទ្រ និង តាមដានពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់នាងលើបណ្ដាញសង្គម និង ការច្រៀង Cover បទចម្រៀងផ្សេងៗ។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ ហ៊ូអ៊ីន ហ្វាង់ កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញវីដេអូដែលកញ្ញាបង្ហាញវត្តមានលើឆាកប្រគំតន្រ្តីលើកដំបូងលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស បានស្លៀកឈុតប្រពៃណីខ្មែរច្រៀងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបកស្រាយបទចម្រៀងខ្មែរ «ផ្លូវចូលបេះដូងអូន» យ៉ាងពីរោះគួរឱ្យសរសើរ។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្ររបស់កញ្ញា ហ៊ូអ៊ីន ហ្វាង់ បានធ្វើការចែករំលែកពេញបណ្ដាញសង្គម TikTok ដោយភ្ជាប់ជាមួយពាក្យពេចន៍សរសើរពីទឹកចិត្តរបស់នាងដែលស្រឡាញ់ និង ច្រៀងចម្រៀងជាភាសាខ្មែរយ៉ាងពីរោះផងដែរ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖