ថ្ងៃទទួលសញ្ញាបត្រអនុបណ្ឌិត Mint Chalida បង្ហើបរឿងរៀបការនឹងសង្សារហាយសូរយ៉ាងក្តៅគគុក ផ្អើលអ្នកគាំទ្រ
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ នូវតួឯកស្រីក្នុងរឿង «Suparburoot Jutathep» គឺកញ្ញា Mint Chalida ដែលជាតារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ ៣ ថៃ និង ត្រូវបានគេនិយមហៅថា តារាស្រីមុខស្រទន់។
ទោះបីមានការងារមមាញឹកក្នុងសិល្បៈក្តី ប៉ុន្តែតារាស្រីរូបនេះក៏មិនភ្លេចការសិក្សាដែរ ដោយជាក់ស្ដែងកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ នាងទើបតែបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងបច្ចេកវិទ្យាពាណិជ្ជកម្ម និង ការនុវត្តន៍ ពីសាកលវិទ្យាល័យជូឡាឡុងកន។
យ៉ាងណាមិញ នៅក្នុងថ្ងៃទទួលសញ្ញាបត្រ តារាសម្ដែងស្រី Mint ក៏បានផ្ដល់បទសម្ភាសផងដែរថា ៖ «ការរៀនថ្នាក់អនុបណ្ឌិត មិនមែនជារឿងងាយស្រួលទេ តែក៏មិនមែនជារឿងពិបាកដែរ បើយើងមានការតាំងចិត្តខ្ពស់ ប៉ុន្តែកន្លងមកក៏មានអារម្មណ៍ថាតានតឹង ហើយពេលខ្លះក៏យំដែរ»។
លើសពីការបង្ហាញចំណាប់អារម្មណ៍លើការសិក្សានោះ តារាស្រីមុខស្រទន់រូបនេះក៏បានបញ្ជាក់ពីរឿងរៀបការដែរ ពេលមានសំណួរពីអ្នកកាសែត ដោយនាងបាននិយាយថា ៖ «ចិត្តត្រជាក់សិនអ្នកទាំងអស់គ្នា ព្រោះយើងទាំងពីរមិនទាន់បាននិយាយគ្នា ឬ មានគម្រោងរៀបការនៅពេលនេះទេ ប៉ុន្តែក្រុមគ្រួសារខាងប្រុសឧស្សាហ៍ធ្លាប់និយាយលេងថា ពេលណាផ្ដូរមកប្រើត្រកូលសង្សារខ្លួនដែរ។ ជាមួយគ្នានោះ នាងបានបន្តទៀតថា ៖ «បើខាងប្រុសលុតជង្គង់សុំរៀបការមែន នាងនឹងឱ្យក្រោកឡើងវិញ ហើយនិយាយគ្នាសិន ដោយសារយើងមិនដែលនិយាយគ្នាពីរឿងរៀបការឡើយ»៕