សមគ្នាណាស់! បវរកញ្ញាកម្ពុជា ៣ រូប ប៉ះស្នេហ៍បុរសបរទេស ម្នាក់ៗសុទ្ធតែច្រមុះស្រួច មុខសង្ហាមានស្នេហ៍
កន្លងមក «ប្រជាប្រិយ» ធ្លាប់បានលើកយកនូវរឿងរ៉ាវជីវិតឯកជនរបស់សិល្បការិនីជាច្រើនរូបរួចមកហើយ ដែលបានសាងគ្រួសាររៀបការនឹងស្វាមីជាជនជាតិបរទេស។ ថ្ងៃនេះយើងនឹងលើកយកពីបវរកញ្ញាកម្ពុជា ៣ រូប សុទ្ធសឹងតែមានចំណងស្នេហ៍ជាបុរសបរទេសមកជម្រាបជូនប្រិយមិត្តម្តង។
១. កញ្ញា រ៉េត សារីតា
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ៣ ឆ្នាំមកហើយ ដែលម្ចាស់មកុដ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានបើកបង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតល្មួតជាមួយគូស្នេហ៍បរទេស។ ក្រោយពីសាងចំណងស្នេហ៍ និង បើកចំហជាសាធារណៈហើយ កញ្ញា រ៉េត សារីតា និង មិត្តប្រុសបរទេសស្រស់សង្ហា ក៏តែងបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នាស្ទើរមិនលស់ពេលនោះឡើយ។
២. កញ្ញា ឆន ស្រីណេត
លំដាប់រងទី ១ Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត ចាប់តាំងពីចូលប្រឡូកលើវិស័យសិល្បៈមកបវរកញ្ញារូបនេះ មិនដែលបង្ហើបពីរឿងរ៉ាវបេះដូងនោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រតែងទន្ទឹងចាំមើលថាបុរសរូបណាដែលអាចឆក់យកបេះដូងរបស់បវរកញ្ញាដ៏ស្រស់ស្អាតពេញដោយសមត្ថភាពរូបនេះបាន។ យ៉ាងណាមិញ នៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ កញ្ញា ឆន ស្រីណេត ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះលំដាប់រងទី ១ MUC 2021 រូបនេះ បានបង្ហាញមុខមាត់បុរសជនជាតិបរទេសមួយរូបជាសាធារណៈ ដែលប្រាប់ថាជាគូដណ្ដឹងរបស់នាង។
៣. កញ្ញា រ៉េត ស្រីនាថ
ម្ចាស់តំណែង Miss CosmoWorld Cambodia 2023 កញ្ញា រ៉េត ស្រីនាថ ដែលជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា ក៏ប៉ះចំណងស្នេហ៍នឹងបុរសបរទេសដែរ។ យ៉ាងណា កញ្ញា រ៉េត ស្រីនាថ ក៏បានបញ្ចប់ឈ្មោះជាសង្សារ សាងឈ្មោះគូដណ្តឹងនឹងគូស្នេហ៍សញ្ជាតិហ្សកដានីរួចរាល់ហើយដែរ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ៕