សង្សារទៅគាំទ្រផ្ទាល់! ហោ សុវណ្ណគិរីដា ក្ដោបបានតំណែង Mister International Cambodia 2023
បន្ទាប់ពីបើកឆាកប្រកួតរយៈពេលកន្លះខែមក នៅទីបំផុត នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣ កម្មវិធី Mister Cambodia បានស្វែងរកឃើញនូវម្ចាស់ពានរង្វាន់ឆ្នាំ ២០២៣ ហើយ គឺបានទៅលើបេក្ខភាព Mister Cambodia ពាក់ស្លាកលេខ ៦ លោក ហោ សុវណ្ណគិរីដា ដែលជាអតីតលំដាប់រងទី ១ នៃកម្មវិធីមួយនេះ កាលពីឆ្នាំ ២០២១ កន្លងទៅ។
បុរសសង្ហា សុវណ្ណគិរីដា ជាបេក្ខភាពដ៏មានសក្តានុពលម្នាក់ក្នុងកម្មវិធី ដោយសារតែបទពិសោធកន្លងមក បាននាំឱ្យអ្នកកំលោះរូបនេះអាចមានសមត្ថភាពលើកពានបានក្លាយជា Mister International Cambodia 2023 ដែលនឹងតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅឆ្នាំ ២០២៤ ខាងមុខ។
បន្ទាប់ពីទទួលបានពានកា្លយជាបុរសឯកកម្ពុជា គេឃើញថាអ្នកកំលោះ សុវណ្ណគិរីដា ទទួលបានការអបអរសាទរពីមហាជនជាច្រើន។ លើសពីនោះ អ្នកកំលោះរូបនេះបានកម្លាំងពីគូសង្សារដែលទៅអបអរផ្ទាល់ ដែលធ្វើឱ្យ លោក សុវណ្ណគិរីដា ញញឹមពោរពេញដោយក្តីសុខបំផុត ព្រោះពេលជោគជ័យមានមនុស្សជាទីស្រឡាញ់ក្បែរខ្លួន៕