ទីបំផុត! Mandy Wong ពាក់ចិញ្ចៀនរៀបការក្នុងវ័យ ៤០ ឆ្នាំ ជាមួយអ្នកជំនួញទ្រព្យស្តុក
បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយនឹងគូស្នេហ៍ជាអ្នកជំនួញទ្រព្យស្តុកអស់រយៈពេលជាច្រើនឆ្នាំមក តារាសម្ដែងស្រី Mandy Wong ដែលអ្នកគាំទ្រ TVB ស្គាល់ជា Cheung Wai Shan ក្នុងរឿង «ប្រតិបត្តិការណ៍ខ្លាហោះ វគ្គ១» បានប្រកាសថានាងបានសម្រេចចិត្តរៀបការហើយ នៅអាយុ ៤០ឆ្នាំ។
នេះបើតាមការបង្ហោះរូបថត Pre-wedding របស់តារាស្រីរូបនេះ និង គូស្នេហ៍ បានពាក់ចិញ្ចៀនរៀបការយ៉ាងផ្អែមល្ហែម នៅលើ Weibo ឱ្យអ្នកគាំទ្របានឃើញ ហើយក៏មានមតិអបអរសាទរជាច្រើនសម្ដែងក្តីរំភើបជំនួសនាងខ្លាំងផងដែរ។
ដូចដែលប្រិយមិត្តអ្នកស្នេហាវិស័យភាពយន្ត TVB បានស្គាល់តារាសម្ដែងស្រី Mandy Wong មកហើយ ដោយនាងបានបង្ហាញខ្លួនដំបូងចូលប្រកួតបវរកញ្ញាហុងកុងក្នុងឆ្នាំ ២០០៧ ហើយនាងក៏បានចុះកុងត្រាក្លាយជាតារាសម្ដែងអាជីពក្នុងស្ថានីយទូរទស្សន៍ TVB ក្នុង ២០០៨។
ដំបូងឡើយ Mandy Wong ចូលសម្ដែងក្នុងរឿងកំប្លែងខ្លីៗ និង រឿងភាគខ្នាតតូចរបស់ TVB ប៉ុណ្ណោះ ប៉ុន្តែមានការគាំទ្រ និង ចាប់អារម្មណ៍ច្រើនពីសាធារណជន៕