ឃើញ ភឹម ស្រីនោ កំពុងប្រកួតនៅវៀតណាម ពេជ្រ វត្តីសារ៉ាវឌ្ឍី ពោលពាក្យយ៉ាងកម្សត់ រំឭករឿងអតីតកាលមួយ
ខណៈនេះកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Grand International 2023 កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីស្វែងរកម្ចាស់មកុដថ្មីបន្ទាប់ពីបវរកញ្ញាប្រទេស Brazil នាង Issabella Menin។
ដោយឡែក នៅក្នុងឆ្នាំកម្ពុជាក៏បានបញ្ជូនបវរកញ្ញាជើងខ្លាំងរបស់ខ្លួនទៅប្រកួតដែរ គឺកញ្ញា ភឹម ស្រីនោ ដែលជាបវរកញ្ញាម្នាក់កំពុងតែបំពេញបេសកម្មស្វែងរក Top កំពូលជូនកម្ពុជា។ ទន្ទឹមនឹងនោះ បើយើងរំឭកទៅឆ្នាំមុន (២០២២ ) យើងឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបំបែកប្រវត្តិសាស្ត្រលោតចូល Top កំពូលសាងកេរ្តិ៍ឈ្មោះជូនប្រទេសយ៉ាងល្បីរន្ទឺ។
ជាមួយនឹងការប្រកួតកំពុងតែក្តៅគគុក គេឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss Grand Cambodia ឆ្នាំ ២០២២ បានចេញមករំឭកអតីតកាលពេលនាងប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ដែលនាំឱ្យនាងរំជួលចិត្តពោលយ៉ាងកម្សត់ថា ៖ «ថ្ងៃនេះឆ្នាំមុន ពេលវេលាហាក់ដើរលឿនមួយភ្លែតសោះមួយឆ្នាំបាត់ Today last year, in Sash Ceremony I do missed all my memories and moments during my MGI 2022 Competition, especially to my fellow MGI’22 sisters, I really missed you all na» ដែលមានន័យជាភាសាខ្មែរថា ៖ «ថ្ងៃនេះឆ្នាំមុនពេលវេលាហាក់ដើរលឿនមួយភ្លែតសោះមួយឆ្នាំបាត់ ថ្ងៃនេះឆ្នាំមុន ជាកម្មវិធីបំពាក់ឆៀង ខ្ញុំពិតជានឹករឭកអនុស្សាវរីយ៍ និង ទិដ្ឋភាពក្នុងថ្ងៃនោះខ្លាំងណាស់។ ជាពិសេសនឹកបងប្អូនល្អរបស់ខ្ញុំគឺគ្រួសារ MGI 2022 ខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាណាស់»៕