ប្រកាសបែកគ្នាបាន ៣ ថ្ងៃ ជាមួយសង្សារ ៧ ឆ្នាំ Jah ស្រាប់តែទម្លាយពាក្យក្នុងចិត្តនេះឡើងទាំងខូចចិត្ត
កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនៅសុខៗ តារាចម្រៀងស្រីដ៏ល្បី Jah Asiam ចេញមកប្រកាសដំណឹងចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍លោក Jack Thanaphon ហើយបន្ទាប់ពីទាក់ទងគ្នាបាន ៧ ឆ្នាំ។
បើតាមការឱ្យដឹងពីស្រីស្រស់ Jah បានឱ្យដឹងថា មូលហេតុនៃការចែកគ្នាគឺបញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ដែលព្យាយាមកែខៃមករហូតតែនៅពុំអាចទៅរួច។ ការចែកផ្លូវរបស់នាង និង គូស្នេហ៍គឺពុំមានជម្លោះអ្វីឡើយ បញ្ចប់ទៅដោយសន្តិវិធី ហើយក៏គ្មានជនទី ៣ ដែរ។
លើសពីនោះ តារាស្រី Jah បានឱ្យបន្ថែមថា ទោះបីចែកផ្លូវគ្នាមែន ក៏អ្នកទាំងពីរនៅតែរាប់អានគ្នាជាបងប្អូន និង ជួយគ្នាទៅវិញទៅមកដដែល។ សូម្បីតែជំនួញក៏នៅតែធ្វើរួមគ្នាដូចដើម រីឯអ្នកចាត់ការក៏តែមួយដែរ។ ចុងក្រោយនាងពិតជាអរគុណចំពោះអ្នកគាំទ្រគ្រប់គ្នាដែលតែងផ្តល់កម្លាំងចិត្តឱ្យនាង និង អតីតសង្សារមករហូត។
ដ្បិតការចែកផ្លូវគ្នាបញ្ចប់ទៅដោយសន្តិភាព និង មិនមានការឈ្លោះប្រកែកក៏ដោយ ក៏វាបានបន្សល់ទុក្ខនៅការឈឺចាប់ខ្លះដែរសម្រាប់តារាស្រី Jah។ តួយ៉ាងថ្មីៗនេះ បន្ទាប់ពីចែកផ្លូវគ្នា ៣ ថ្ងៃតារាស្រី Jah បានចេញបង្ហោះអារម្មណ៍សោកសៅ និង ភ្ជាប់នឹងឃ្លាលើកទឹកចិត្តថា ៖ «អ្វីទៅជាការស្រឡញ់ខ្លួនឯង? ចម្លើយ គឺការឈប់ធ្វើអ្វីមួយដែលនាំឱ្យខ្លួនឯងមានទុក្ខ»៕