កូនស្រីគ្រប់អាយុ ១៨ ឆ្នាំ អ្នកនាង កែវ ស្រីនាង ជូនពរកូនស្រីយ៉ាងមានន័យ ស្តាប់ហើយក៏កក់ក្តៅ
មហាជនអ្នកគាំទ្រតារាសម្តែងអ្នកនាង កែវ ស្រីនាង ប្រាកដជាបានជ្រាបហើយថាតារាស្រីរូបនេះបានបញ្ចប់ភាពនៅលីវរៀបការនឹងស្វាមីដែលជាជនជាតិអង់គ្លេស ដោយទទួលបានចំណងដៃកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ រស់នៅយ៉ាងមានសេចក្តីសុខផងដែរ។
ធ្មេចបើកៗមកដល់ឆ្នាំ ២០២៣ នេះ កូនស្រីរបស់អ្នកនាង កែវ ស្រីនាង ចូលដល់វ័យ ១៨ ឆ្នាំហើយ ក្នុងនាមជាម្តាយទោះជារវល់យ៉ាងណាក៏មិនភ្លេចនៅថ្ងៃកំណើតរបស់កូនស្រីនោះដែរ ក្នុងថ្ងៃពិសេសមួយនេះ អ្នកនាងក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកជូនពរដល់កូនស្រីសំណព្វចិត្តយ៉ាងមានន័យថា៖ «រីករាយថ្ងៃកំណើតកូនម្តាយ ១៨ ឆ្នាំហើយ កូនពេញវ័យលឿនណាស់ ម្តាយក៏ពេញដែរពេញសប្បាយពេញស្ទាវ អ៊ីចឹងកូននៅ ១៨ ឱ្យរៀងយូរបន្តិចណាកូនណា ម្តាយនៅមិនទាន់ចង់ឱ្យគេហៅថាយាយទេ ត្រឹមគេហៅមីង ហើយអ៊ំ រាល់ថ្ងៃហ្នឹងម្តាយតឹងទ្រូងចង់ស្ទះម្តងៗ Mommy love you Angeline »។
អ្នកនាង កែវ ស្រីនាង ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតមិនថមថយទៅតាមវ័យនោះទេ បើទោះជាមានវ័យប្រមាណ ៤០ ឆ្នាំជាងក្តី និង មានកូនធំពេញក្រមុំទន្ទឹមខ្លួនក៏ដោយ៕