ស្វីតទាំងព្រឹក! ទេព បូព្រឹក្ស ហៅ ជី ដេវីត សុទ្ធតែម្ចាស់ជីវិត ថែមពាក្យជូនពរថ្ងៃកំណើតផ្អែមដូចស្ករ
ស្នេហាដ៏ផ្អែមល្ហែមរវាងតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានផុសចេញជាផ្លែផ្កា កំពុងបង្កើតគ្រួសារតូចមួយដ៏កក់ក្ដៅ បន្ទាប់ពីពួកគេទាំងពីរ ទទួលបានចំណងដៃកូនប្រុសដ៏ឃ្យូត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ ទេព បញ្ចវរាប ហៅ Albert។
ទោះបីជាពេលនេះ តារាចម្រៀងប្រុសស្រីទាំងពីរដួង បានក្លាយជាឪពុកម្ដាយគេហើយក្ដី តែភាពផ្អែមល្ហែមរវាងប្រពន្ធប្ដីនៅតែមិនអាចខ្វះបាន។ ជាក់ស្ដែង រាល់ពេលមានឱកាសពិសេសដូចជាថ្ងៃខួបស្នេហា ខួបកំណើត ឬថ្ងៃទិវានៃក្ដីស្រឡាញ់ជាដើម គេតែងឃើញ ទេព បូព្រឹក្ស និង ជី ដេវីត រៀបរាប់នូវពាក្យពេចន៍ស្នេហាផ្អែមស្អិតជូនឱ្យគ្នាជានិច្ច។
តួយ៉ាងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃខួបកំណើតរបស់ ជី ដេវីត គេឃើញអ្នកម៉ាក់រូបស្រស់ ទេព បូព្រឹក្ស បានបង្ហោះសារទាំងព្រឹក ជូនពរស្វាមីយ៉ាងមានអត្ថន័យថា ៖ «រីករាយថ្ងៃកំណើត my life G-Devithh ខួបឆ្នាំនេះអូនដឹងថាមានក្តីសុខជាងឆ្នាំមុនៗមែនអត់ សូមជូនពរបងរកលុយចូលឱ្យច្រើនៗដើម្បីទុកក្នុងកុងអូន ហ៊ឹមគិតទៅលឿនណាស់ ពីមួយឆ្នាំទៅមួយឆ្នាំ I love you forever and ever till the end of my life»៕