តតាំងក្តីគ្នាអស់មួយក្ឌាំង ទីបំផុតជនទី ៣ ដណ្តើមប្តី Ning ដឹងកំហុស និង បានចេញមុខសុំទោសហើយ
ចាប់តាំងពីជីវិតគូមានបញ្ហាធ្វើឱ្យបែកបាក់គ្នាជាមួយស្វាមីមក Ning Panita មិនទាន់ដោះស្រាយចប់ជាមួយស្វាមី និង ជនទី ៣ ដែលបានដណ្តើមប្តីរបស់នាងឡើយ ពោលគឺនាងបានទាមទារសំណងជនទី ៣ ដែលធ្វើឱ្យនាងមានរបួសផ្លូវចិត្ត និង ធ្វើឱ្យជីវិតគូរបស់នាងមានបញ្ហា នូវទឹកប្រាក់មិនតិចលានបាតឡើយ។
ទន្ទឹមនឹងផ្លូវចិត្ត Ning មានស្នាមឆូតដ៏ជ្រៅ ទីបំផុតជនទី ៣ ព្រមចាញ់ និង បានចេញមុខសុំទោសដល់ Ning Panita ជាសាធារណៈហើយ ដោយជនទី ៣ បានធ្វើវីដេអូឡាយសុំទោសទៅកាន់ Ning Panita ថា ៖ «ក្រោយពេលដែលខ្ញុំបានជួប Ning Panita ខ្ញុំពិតជាសុំទោសនូវកំហុសដែលបានកើតឡើង ខ្ញុំជឿមនុស្សប្រុសខ្លាំងពេក ទោះបីជាគ្រួសារ មិត្តភក្តិណែនាំនៅតែមិនស្តាប់ លង់ជឿនៅពេលដែលមនុស្សប្រុសនោះនិយាយមិនល្អពីគ្រួសាររបស់គេឱ្យស្តាប់ គេបាននិយាយថា គ្រួសាររបស់គេមិនពេញចិត្ត Ning ពិសេស ថែមទាំងនាំខ្ញុំទៅជួបគ្រួសាររបស់គេជាញឹកញាប់ទៀត ហើយថែមទាំងសន្យាថានឹងជួយខ្ញុំក្នុងរឿងក្តីដែល Ning ប្តឹងទៀតផង តែចុងក្រោយបាតដៃខ្នងដៃ»។
មួយវិញទៀត ជនទី ៣ ក៏បានបញ្ជាក់ចុងក្រោយថា នាងពិតជាអរគុណដល់ Ning Panita ដែលលើកលែងទោសឱ្យនាង ពិសេសនាងជឿថាមនុស្សប្រុសប្រភេទនេះគ្មានថ្ងៃមើលថែអ្នកណាបានល្អឡើយ៕