(វីដេអូ) ពពោះជាង ៦ ខែ ងិន ម៉ារ៉ាឌី ជះសម្រស់ឡើងឆ្វាចដើរបង្ហាញខ្លួនជាគណៈកម្មការ Face of Cambodia
ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ងិន ម៉ារ៉ាឌី បានប្រកាសមានកូនជាលើកដំបូង ក្រោយរៀបអាពាហ៍ពិពាហ៍បានរយៈពេលមួយខែ។ ក្នុងនោះ គេឃើញមានមហាជនជាច្រើនបានសម្ដែងក្តីអបអរសាទរទៅកាន់នាងយ៉ាងច្រើនព្រោងព្រាត។
បន្ទាប់ពីប្រកាសថាមានទម្ងន់ គិតមកទល់ពេលនេះ អ្នកនាង ងិន ម៉ារ៉ាឌី បានពពោះរយៈពេលជាង ៦ ខែហើយ ដែលតែងបង្ហោះរូបភាពបង្ហាញផ្ទៃពោះលើបណ្ដាញសង្គមហ្វេសប៊ុក នាំឱ្យមហាជនតែងតែសួរសុខទុក្ខទៅកាន់នាងជារឿយៗ។ យ៉ាងណាមិញ ខណៈបវរកញ្ញារូបនេះបញ្ចេញរូបភាពម្ដងៗ បើក្រឡេកចាប់អារម្មណ៍ចំពោះរូបសម្រស់របស់នាងវិញ ស្របពេលកូនក្នុងផ្ទៃមានអាយុជាង ៦ ខែនេះ ឃើញថាពោះកាន់តែខ្ទាត តែរូបសម្រស់នៅតែស្រស់ថ្លាផូរផង់ដដែល។
ជាក់ស្ដែង ថ្មីៗនេះ មហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ចំពោះអ្នកម៉ាក់ ងិន ម៉ារ៉ាឌី ខណៈបានឃើញវត្តមានរបស់បវរកញ្ញារូបនេះ ចូលរួមជាគណៈកម្មការក្នុងកម្មវិធី Face Of Cambodia ដែលដើរបង្ហាញខ្លួនក្នុងឈុតរាត្រីសមោរសពណ៌ត្របែកព្រៃយ៉ាងឆ្វាចស្រស់ស្អាតដូចកាលនៅខ្លួនមួយអ៊ីចឹង៕