មិនសរសើរមិនបាន! បង្ហាញមុខមាត់ប៉ាម៉ាក់ សេង មង្គល មើលចុះប៉ាក៏សង្ហា ម៉ាក់វិញក៏ស្រស់ស្អាត
តារាសម្ដែងប្រុសរូបសង្ហា សេង មង្គល កន្លងមកតែងតែត្រូវបានមហាជន និង មិត្តយុវវ័យនាំគ្នាលើកសរសើរដល់រូបលោក ព្រោះតារាប្រុសរូបនេះមិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ទេ លោកថែមទាំងមានរូបរាងស្រស់សង្ហាទាក់ទាញមិនធម្មតាដែរ ជាពិសេសពេលលោកបង្ហាញរូបភាពដោះអាវបញ្ចេញសាច់ដំធំៗរបស់លោកនោះ។
ម៉្យាងវិញទៀត មួយរយៈចុងក្រោយនេះ តារាប្រុសដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ឃើញថា លោកហាក់កាន់តែបង្អួតរូបសម្រស់របស់ខ្លួនលើបណ្ដាញសង្គម ដែលមានសាច់ដុំកង់ៗណែនប៉ែះ ជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍ ដែលតែងធ្វើឱ្យរំជួលដល់បេះដូងអ្នកគាំទ្រមិត្តនារីៗមិនតិចនោះទេ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់លោក។
ដោយឡែក បើនិយាយផ្ដោតពីរូបសម្រស់របស់តារាសម្ដែងប្រុសរូបនេះ មហាជនដែលតែងចូលចិត្តតាមដាន និង សរសើរពីរូបលោកកន្លងមក ពេលនេះហាក់លែងងឿងឆ្ងល់ទៀតហើយថាលោកស្រស់ស្អាតកាត់ទៅណា ដោយថ្មីៗកន្លងទៅនេះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ប្រុសស្អាត សេង មង្គល បានបង្ហោះរូបភាពជាមួយលោកប៉ាអ្នកម៉ាក់ធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំង ព្រោះតែឃើញទាំងម៉ាក់ទាំងប៉ារបស់លោកមានរូបសម្រស់ស្រស់ស្អាត និង សង្ហាមិនធម្មតាទេ៕