បទថ្មី ស៊ូ លីផេង «សិប្បនិម្មិត» ផ្ទុះការគាំទ្រខ្លាំង ការពិតមានចំណែកបុគ្គលសំខាន់ ២ រូបនៅពីក្រោយ
ប្រិយមិត្តដែលនិយមគាំទ្របទចម្រៀងនិពន្ធថ្មី ឬ Original Song ក្នុងប្រទេស ប្រាកដជាបានដឹងរួចមកហើយ ថ្មីៗនេះតារាចម្រៀងនិយមច្រៀងបទចម្រៀងបែបមនោសញ្ចេតនាសោកសៅ គឺលោក ស៊ូលី ផេង និង ស្រីស្អាត ពេជ្រ សូលីកា បានចេញបទចម្រៀងរួមគ្នាមួយបទមានចំណងជើងថា «សិប្បនិម្មិត» ដែលបានចេញជាផ្លូវការកាលពីល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ហាក់ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនជាច្រើន។
លើសពីនេះទៅទៀតនោះ បើគិតមកដល់ពេលនេះបទចម្រៀងខាងលើនៅក្នុង Channel Youtube របស់លោក ស៊ូ លីផេង មានអ្នកទស្សនាជាង 1.6M ហើយ និង បានឈរលើតារាងចម្រៀងក្នុង YouTube លេខ ១ (#1 ON TRENDING FOR MUSIC) ក្នុងប្រទេស។
គួរឱ្យដឹងថា ដន ប៊ុនថន មិនត្រឹមតែជាអ្នក Mix តន្ត្រីឱ្យលោក ស៊ូ លីផេង ប៉ុណ្ណោះទេ លោកក៏ជាអ្នក Mix តន្ត្រី Album 3 brother របស់ Suffer Band រួមមានបទ «កែវភ្នែក» ដែលមានអ្នកទន្សនារហូតដល់ ១១ លានដង ជាដើម។ ក្នុងនោះ លោក ដន ប៊ុនថន គឺជាអ្នកមានបទពិសោធន៍ខាងផ្នែកបច្ចេកទេសសំឡេងយូរឆ្នាំមកហើយ (Movie Surround sound design)។ លើសពីនោះ លោកក៏ជាអ្នកដឹកនាំបញ្ចូលសំឡេងភាពយន្តខ្នាតធំរបស់ដូចជារឿង «ចន្ទ្រា» និង រឿង «ក្មេងទី ៦»។-ល-៕