គយគន់សម្រស់រាជិនីគ្រងមកុដរបស់កម្ពុជា ៧ រូប ប្រចាំឆ្នាំ ២០២៣ ដែលមានបេសកកម្មទៅប្រកួតនៅអន្តរជាតិ
ពិតណាស់ មកទល់ពេលនេះកម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា បាន និង កំពុងតែស្វែងរកឃើញម្ចាស់មកុដប្រចាំឆ្នាំ ២០២៣ ក៏ដូចជាប្រចាំកម្មវិធីនីមួយៗជាបន្តបន្ទាប់ហើយ ដោយគេឃើញថាសុទ្ធសឹងជាស្រ្តីដែលមានទាំងរូបសម្រស់ស្រស់ស្អាត និង សមត្ថភាព ភាពជឿជាក់រៀងៗខ្លួន។ ម្យ៉ាងវិញទៀត ម្ចាស់កមុដទាំងនេះក៏បាន និង កំពុងតែធ្វើការហ្វឹកហាត់ត្រៀមខ្លួនតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិទៅតាមកម្មវិធីនីមួយៗរៀងៗខ្លួននាពេលខាងមុខនេះផងដែរ។ តស់! មកដឹងពីម្ចាស់មកុដបវរកញ្ញាចំនួន ៧ រូប ខាងក្រោមទាំងអស់គ្នា ៖
១. កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023
២. កញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023
៣. កញ្ញា សំណាង អេលីណា Miss International Cambodia 2023
៤. កញ្ញា សេន ស្រីឡី Miss Tourism International Cambodia 2023
៥. កញ្ញា មៃយ៉ា Miss Queen Cambodia 2023
៦. កញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី Miss Planet Cambodia 2023
៧. កញ្ញា រ៉េត ស្រីនាថ Miss Cosmo World Cambodia 2023