(វីដេអូ) កាន់តែជឿជាក់! ដល់វៀតណាមភ្លាម ភឹម ស្រីនោ ប្តេជ្ញាចិត្តភ្លែត ប្រឹងប្រែងដើម្បីយកជ័យជម្នះជូនកម្ពុជា
កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានចេញដំណើរទៅប្រកួតកម្មវិធី Miss Grand International នៅទីក្រុងហាណូយប្រទេសវៀតណាមហើយ។ ក្នុងការចេញដំណើរឡើងយន្តហោះឆ្ពោះទៅប្រកួតនេះ គេឃើញថាមានមហាជនអ្នកគាំទ្រជាច្រើនបានទៅជូនដំណើរ និង លើកទឹកចិត្តដល់កញ្ញា ភឹម ស្រីនោ។
ជាការពិត ប្រទេសវៀតណាម និង កម្ពុជា គឺជាប្រទេសដែលស្ថិតនៅជាប់គ្នា ដូចនេះការធ្វើដំណើរតាមរយៈយន្តហោះរបស់ Miss Grand Cambodia ចំណាយពេលត្រឹម ១ ម៉ោងកន្លះប៉ុណ្ណោះ ហើយខណៈនេះកញ្ញា ភឹម ស្រីនោ ក៏បានទៅដល់ទឹកដីប្រទេសវៀតណាមហើយដែរ។
យ៉ាងណាមិញ ខណៈទៅដល់ព្រលានយន្តហោះ គេឃើញក្រុមការងារ MGI បានទទួលស្វាគមន៍កញ្ញា ភឹម ស្រីនោ យ៉ាងកក់ក្តៅ ដែលនាំឱ្យស្រីស្រស់រូបនេះរំភើបចិត្តយ៉ាងខ្លាំង។ ដោយឡែក សម្រាប់កញ្ញា ភឹម ស្រីនោ ក៏បានប្តេជ្ញាចិត្តថានាងនឹងប្រឹងដើម្បីយកជ័យជម្នះជូនកម្ពុជាដែរ ទោះបីកម្រិតភាសាអង់គ្លេសនាងនៅមានកម្រិតក៏ដោយ តែនាងសន្យាថានឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះថាស្រីស្រស់រូបនេះចេះភាសាថៃ ដែលអាចទាក់ទងនឹងក្រុមការងារ MGI បាន៕