(វីដេអូ) ត្រឡប់មកវិញ ដើរលើឆាកបង្ហាញម៉ូដ Fan Bingbing កាន់តែខ្លាំង ធ្វើឱ្យអ្នកគាំទ្រស្រែកអូយ
ការវិលត្រឡប់មកបង្ហាញខ្លួននៅលើឆាកបង្ហាញម៉ូដលំដាប់អន្តរជាតិរបស់តារាសម្ដែងស្រី Fan Bingbing ក្រោយបាត់មុខពីសិល្បៈអស់ ៥ ឆ្នាំ ព្រោះរឿងអាស្រូវគេចពន្ធកក្រើកពិភពកម្សាន្តរហូតមកដល់ពេលនេះ នាងត្រូវបានសារព័ត៌មានផ្តោតសំខាន់កាន់តែខ្លាំង រាល់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ។
ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីចិនរូបនេះ បានចូលរួមកម្មវិធី «Paris Fashion Week» ដើរបង្ហាញម៉ូដនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ Mugler Spring/Summer ឆ្នាំ ២០២៤ ជាមួយនឹងកំពូលតារាម៉ូដែល Paris Hilton យ៉ាងមានភាពជឿជាក់។
មិនត្រឹមតែប៉ុណ្ណោះទេ Fan Bingbing ក៏ត្រៀមចូលរួមជាសមាជិកគណៈវិនិច្ឆ័យនៅមហោស្រពភាពយន្តអន្តរជាតិ San Sebastian លើកទី ៧១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-៣០ ខែតុលា នៅប្រទេសអេស្ប៉ាញផងដែរ៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ!