សម្រស់អត់ផាត់មុខរបស់ Sojin ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ព្រោះខុសប្លែកពីមុខនៅក្នុងកាមេរ៉ា
ថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញសម្រស់ពិតរបស់តារាចម្រៀងស្រី Sojin សមាជិក Girl’s Day ដែលជាសមាជិកសម្បូរប្រជាប្រិយភាពជាងគេនៅក្នុងក្រុម និងជាតារាដែលមានពហុជំនាញច្រើន ហើយបច្ចុប្បន្ននាងក៏មានអាជីពជាតារាសម្ដែងផងដែរ។
យ៉ាងណាមិញ ចាប់តាំងពី Sojin ចូលវ័យ ៣៧ឆ្នាំ ឃើញថាក្រុមអ្នកគាំទ្រជាច្រើនតែងតែផ្តោតការចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់របស់នាងនៅខាងក្រៅឆាក រាល់ពេលបង្ហាញសម្រស់ពិតមិនមានការផាត់មុខរបស់នាង។
បើទោះជាខុសប្លែកបន្តិចពីមុខមាត់នៅលើឆាកតន្រ្តី ប៉ុន្តែអ្នកគាំទ្រនៅតែអាចទទួលយកបាន ហើយថែមទាំងនិយាយសរសើរចំពោះភាពក្លាហាននឹងបង្ហាញរបស់នាងទៀតផង។
ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណេតក៏បានបញ្ចេញមតិមួយចំនួន ដោយលើកសរសើរខ្លាំងៗចំពោះនាងថា៖ «Sojin មានមុខមាត់ស្អាតទោះអត់ផាត់មុខក៏ដោយ» និងផ្សេងៗទៀត «ស្បែកមុខរបស់នាងស្អាតភ្លឺរលោង», «ខ្ញុំចូលចិត្តមុខរបស់ Sojin ណាស់ ទោះអត់មានការផាត់មុខ»៕