អីយ៉ាស់! ណុប បាយ៉ារិទ្ធ គ្រូបង្វឹក នាង សម្បត្តិ លេងហៅ សារ៉ាវីតា ថាកូនប្រសាពេញៗមាត់
ទំនាក់ទំនងរវាងស្រីស្រស់ សារ៉ាវីតា និង ប្រុសសង្ហា នាង សម្បត្តិ ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ៣ ហាក់កាន់តែជិតដិត ផ្អែមល្ហែមនឹងគ្នាទៅៗដូចសង្សារ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យមហាជនអត់សង្ស័យមិនបានថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តធម្មតា។
ជាក់ស្ដែង មិនថានៅលើបណ្ដាញសង្គមហ្វេសប៊ុក ឬ Tiktok ទេ មួយរយៈចុងក្រោយនេះ អ្នកទាំងពីរតែងបង្ហាញសកម្មភាពល្អូកល្អិនជាមួយគ្នា ដូចជាការបង្ហោះរូបភាព ការប្រើពាក្យសម្ដីលែបខាយ ឆ្លើយឆ្លងគ្នាជាសាធារណៈចំពោះមុខទស្សនិកជន ដែលទង្វើទាំងអស់នោះ បានស្ដែងឱ្យឃើញថា គឺជាទង្វើគូស្នេហា។
ជាមួយគ្នានោះ កាលពីរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ យោងតាមគណនីផេកផ្លូវការរបស់ សារ៉ាវីតា បានបង្ហោះវីដេអូគ្រងក្នុងឈុតបុរាណខ្មែរ ជាមួយនឹងដៃគូដ៏ស័ក្ដិសម នាង សម្បត្តិ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខយ៉ាងសមសួន។
មិនតែប៉ុណ្ណោះ សារ៉ាវីតា ក៏បានភ្ជាប់ជាមួយនឹង Caption យ៉ាងភីងៗថា ៖ «អ្វីដែលបងចាំសន្យា មើលថែមនុស្សស្រីម្នាក់ឈ្មោះ វីតា ប្រាប់ថាស្រឡាញ់អូនណាស់»។ ដោយឃើញកាយវិការ ថែមទាំងពាក្យពេចន៍លេបខាយអ្នកទាំង ២ ស្វីតខ្លាំងពេក ស្រាប់តែគ្រូបង្វឹកផ្ទាល់របស់ នាង សម្បត្តិ ពោលគឺលោក ណុប បាយ៉ារិទ្ធ បានចូលទៅ Comment ហៅ សារ៉ាវីតា ថាកូនប្រសារពេញៗមាត់ បែបលេងសើចថា ៖ «កូនប្រសា daddy អត់យកថ្លៃទឹកដោះទេ» ថែមទៀតផង៕