ឱក សុគន្ធកញ្ញា រំភើបជំនួស ពេជ្រ សោភា ដែលប្រឹងប្រែងដុសខាត់ លឹម សេរីហាន់នីកា រហូតទទួលបានពាន
ប្រិយមិត្តបានដឹងហើយថាកាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើកញ្ញា លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ Coach ពេជ្រ សោភា។
ក្នុងនោះដែរ The Voice Cambodia រដូវកាលទី ៣ នេះ ជារដូវកាលដំបូងដែលកូនក្រុម ពេជ្រ សោភា ទទួលបានជោគជ័យ ព្រមទាំងមានការសរសើរ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់ទស្សនជន។
យ៉ាងណាមិញ ក្រោយពីចប់ការប្រកួតមិនបានប៉ុន្នានថ្ងៃផង Coach ឱក សុគន្ធកញ្ញា បានបង្ហោះសារនៅលើផេកផ្លូវការរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរដល់ តារាចម្រៀង ពេជ្រ សោភា ដែលបានបង្វឹកដូសខាត់ នីកា រហូតទទួលបានជោគជ័យ ក្លាយជាគ្រាប់ពេជ្រកំពុងចែងចាំងក្នុងសិល្បៈថា៖ «បងសូមចូលរួមអបអរសាទរ ប្អូនស្រី លឹម សេរីហាន់នីកា #TeamSophea ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី 3 ក្នុងនាមជាគ្រូបង្វឹកមួយរូប សូមអបអរសាទរ ដល់ Coach សោភា ដែលទទួលបានភាពជោគជ័យក្រោយពីការប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្ត រំភើបជំនួសឯង ពេជ្រ សោភា Pich Sophea ជូនពរអ្នកគ្រូ និងកូនសិស្សទទួលបានភាពជោគជ័យបន្តបន្ទាប់ទៀត»៕