សោះកក្រោះដាក់គ្នា ៦ ឆ្នាំ! ទីបំផុត Mai និង Baifern ឱបគ្នានៅព្រលានយន្តហោះយ៉ាងស្និទ្ធបំផុត
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រីរូបស្រស់ Baifern និង តារាស្រី Mai Davika ថា អ្នកទាំងពីរធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា តែក្រោយមកទំនាក់ទំនងដែលតែងតែស្និទ្ធស្នាលខ្លាំង ប្រែសោះកក្រោះ លែងស្និទ្ធស្នាលគ្នាដូចមុន រហូតមហាជនសង្ស័យថា មិត្តសម្លាញ់មួយគូនេះមានទំនាស់គ្នាធ្វើឱ្យទំនាក់ទំនងត្រូវបែកបាក់។
អ្វីដែលនឹកស្មានមិនដល់នោះ ចាប់តាំងពីថ្ងៃដែលតារាស្រីពីរដួងនេះ សោះកក្រោះនឹងគ្នា គិតមកទល់ពេលនេះ ៦ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរមិនដែលមានវត្តមាននៅក្បែរគ្នា ស្និទ្ធស្នាល និយាយគ្នាដូចមុននោះ រហូតមហាជនសង្ឃឹមថា ថ្ងៃណាមួយតារាស្រីទាំងពីរនឹងត្រឡប់មកត្រូវគ្នាដូចមុនវិញ។
ដោយឡែក ខណៈមហាជនទទូចចង់ឃើញទំនាក់ទំនងតារាស្រីទាំងពីរត្រឡប់មកដូចដើមវិញ ស្រាប់តែថ្មីៗនេះ បែកធ្លាយរូបភាពតារាស្រី Mai និង Baifern ឱបគ្នានៅព្រលានយន្តហោះយ៉ាងស្និទ្ធស្នាលស្ទើរមិនគួរឱ្យជឿ ដែលរូបភាពមួយនេះពិតជាធ្វើឱ្យមហាជនឃើញហើយរំភើបញ័របេះដូងជាខ្លាំង ព្រោះរូបភាពនេះហើយ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេល ៦ ឆ្នាំ៕