អង្រួនឆាកបណ្ដើរៗហើយ! បេក្ខភាព MGI 2023 ច្រើនរូប កំពុងបង្អួតសម្រស់ដាក់គ្នា នៅប្រទេសវៀតណាម
នៅពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Grand International 2023 កំពុងតែបើកឆាកប្រកួតហើយនៅទីក្រុងហាណូយប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ មកដល់ថ្ងៃនេះគេឃើញថាមានបេក្ខភាពប្រកួតជាច្រើនមកពីជុំវិញពិភពលោកកំពុងតែធ្វើដំណើរ និង បេក្ខភាពខ្លះទៀតក៏បានទៅដល់ប្រទេសវៀតផងដែរ។
ក្នុងឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាហាក់សម្គាល់ឃើញថាបេក្ខភាព Miss Grand International 2023 ម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំងៗ និង សម្រស់ស្អាតៗ ដែលជាហេតុនាំឱ្យពិបាកទស្សន៍ទាយថាកំពូលរាជិនីសម្រស់រូបណាក្លាយជាម្ចាស់មកុដ។
គួរជម្រាបឱ្យដឹងផងថា កម្មវិធី Miss Grand International 2023 នឹងរៀបចំឡើងចាប់ពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ ហើយពេលនេះរាជិនីសម្រស់ប្រទេសនីមួយៗក៏កំពុងតែបង្ហាញទង់ជាតិរបស់ខ្លួនធ្វើដំណើរទៅកាន់ឆាកប្រកួតផងដែរ៕