ទោះស្រឡាញ់គ្នាប៉ុនណា តែ Yaya លួចបង្ហើបមានរឿងមួយដែលនាង និង Nadech មិនចុះសម្រុងគ្នា
ធ្មេចបើកៗមិនយូរទៀតទេដល់គូតារាស្រី Yaya និង អ្នកកំលោះថ្ពាល់ខួច Nadech ចូលរោងការម្តងហើយ បន្ទាប់ពីសម្លាញ់ Kimberly និង Mark Prin បានបញ្ចប់ឈ្មោះជាសង្សារក្លាយជាគូស្វាមីភរិយាផ្លូវការនៅចំពោះមុខមហាជន ក៏ដូចជាគ្រួសារទាំងសងខាង។
ដោយឡែក បើងាកមកមើលគូស្នេហ៍របស់ Yaya ពេលនេះវិញ កាន់តែផ្អែមល្ហែមទៅៗ ធ្វើឱ្យអ្នកអត់គូលួចច្រណែនមិនតិចនោះទេ បន្ទាប់ពីប្រកាសគម្រោងថានឹងរៀបការនៅឆ្នាំក្រោយនេះ រីឯអ្នកគាំទ្រវិញក៏រំភើប និង បន់ឱ្យតែថ្ងៃនោះចូលមកដល់។
ទន្ទឹមនឹងចំណងស្នេហ៍កាន់តែផ្អែមល្ហែម និង រឹងមាំ ថ្មីៗនេះ Yaya បានទម្លាយអាថ៍កំបាំងមួយថា នាង និង គូស្នេហ៍ធ្វើអ្វីក៏ស្រុះដៃគ្នាដែរ តែមានរឿងម្យ៉ាងដែលនាង និង គូស្នេហ៍ធ្វើមិនដែលត្រូវគ្នា ពោលគឺ ឱ្យតែធ្វើពេលណាដឹងតែមានទំនាស់គ្នាតែម្តង។
ក្នុងនោះ Yaya បានបញ្ជាក់ថា រឿងនោះគឺ រឿងហាត់ប្រាណ ឱ្យតែនាង និង Nadech ទៅហាត់ប្រាណជាមួយគ្នាពេលណាឈ្លោះគ្នាពេលនឹង នេះហើយជាមូលហេតុដែលនាងមិនចូលចិត្តទៅហាត់ប្រាណជាមួយគ្នា៕