(វីដេអូ) ចៃដន្យ! ស៊ីន យូប៊ីន និង Paing Takhon ឡើងទទួលពានក្នុងកម្មវិធីតែមួយនៅប្រទេសសិង្ហបុរី
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រីល្បីឈ្មោះ ស៊ីន យូប៊ីន បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង មានមោទកភាពជាថ្មី ក្រោយពីបានឃើញវត្តមានរបស់នាងក្នុងកម្មវិធីទទួលពានរង្វាន់នៅប្រទេសសង្ហបុរី គឺកម្មវិធី Hall of fame in Singapore ឬ HOFS 2023។
ក្នុងកម្មវិធី Hall of fame in Singapore នេះ គេបានឃើញវត្តមានរបស់តារាប្រុសស្រីមកពីប្រទេសផ្សេងៗគ្នាជាច្រើនរូបចូលរួមទទួលពានរៀងៗខ្លួនក្នុងកម្មវិធីនេះ ដែលសម្រាប់កម្ពុជាមានតារាសម្ដែងស្រី ស៊ីន យូប៊ីន និង Influencer កញ្ញា ជា ស្រីនា។ ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ SHINING INTERNATIONAL ARTIST និង កញ្ញា ជា ស្រីនា ទទួលបានពានរង្វាន់ BEAUTY AND HEALTH INFLUENCER។
លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្នុងកម្មវិធីទទួលពាននេះដែរ ក៏បានឃើញវត្តមានរបស់តារាប្រុសល្បីឈ្មោះមីយ៉ាន់ម៉ា គឺលោក Paing Takhon ដែលជាដៃគូសម្ដែងភាពយន្តថ្មីជាមួយកញ្ញា ស៊ីន យូប៊ីន ក៏បានចូលទទួលពានក្នុងកម្មវិធីនេះជាមួយគ្នាផងដែរ៕