អស់ស្ទះ! បូកៗត្រួសៗតែពីរកម្មវិធី ទេព បូព្រឹក្ស ជះលុយលើឈុតជាងកន្លះសែនដុល្លារ ចូលរួមកម្មវិធីដើរម៉ូដអន្តរជាតិ
ជារឿងធម្មតាទៅហើយសម្រាប់ ទេព បូព្រឹក្ស ចំពោះការលេងខ្លួនជាមួយសម្លៀកបំពាក់ម៉ាកហីហោអន្តរជាតិល្បីៗ ដោយហេតុកន្លងមកនាងឧស្សាហ៍ហោះហើរទៅបរទេសទិញសម្លៀកបំពាក់ម៉ាកយីហោប្រណីតៗ ចាយលុយរាប់ម៉ឺនដុល្លារសឹងថាក្លាយជាម៉ូយប្រចាំទៅហើយ។
អ្វីដែលពញ្ញាក់អារម្មណ៍អ្នកគាំទ្រទៀតនោះ ថ្មីៗនេះ ទេព បូព្រឹក្ស ទើបបានកាន់ដៃ G-Devith ទៅចូលរួមកម្មវិធីដើរម៉ូដម៉ាកសម្លៀកបំពាក់ហ្វេសហ្សិនលំដាប់ពិភពលោកដល់ទៅពីរកម្មវិធី ដោយមួយរបស់ម៉ាក DOLCE & GABBANA និង មួយទៀតម៉ាក ELIE SAAB។ មិនឱ្យចាញ់តារាបរទេស តារាស្រីរ៉េបលេងខ្លួនឡូយមិនដែលច្រឡំគេនេះ បានតុបតែងខ្លួនជាមួយសម្លៀកបំពាក់ប្លែកភ្នែក លេងប្រ៊េនពីក្បាលដល់ចុងជើង សំខាន់តម្លៃវិញដឹងតែញាក់តែម្តង។
ជាក់ស្តែង សម្រាប់កម្មវិធីរបស់ DOLCE & GABBANA ទេព បូព្រឹក្ស ស្លៀករ៉ូបខ្មៅតម្លៃដល់ទៅជាង ៦ ពាន់ដុល្លារ ជាមួយស្រោមដៃតម្លៃជាង ៣ ពាន់ដុល្លារ។ ចំណែកឯកម្មវិធីរបស់ម៉ាក ELIE SAAB ទេព បូព្រឹក្ស ស្លៀករ៉ូបក្រហមតម្លៃជាង ៥ ពាន់ដុល្លារ ជាមួយកាបូបស្បែកក្រពើម៉ាក DIOR តម្លៃដល់ទៅ ៤ ម៉ឺនដុល្លារ។ បូកៗសរុបទៅត្រឹមតែពីរកម្មវិធី ទេព បូព្រឹក្ស ចាយលុយដល់ទៅជាងកន្លះសែនដុល្លារ នេះមិនរាប់បញ្ចូលគ្រឿងលម្អកាយផ្សេងៗដូចជាខ្សែ-ក ក្រវិល និង ស្បែកជើងផងនោះ៕