(វីដេអូ) ១ កៅអីយ៉ាងមានគុណភាព! ការគោះប៊ូតុងរបស់ ពេជ្រ សោភា បានផ្លាស់ប្ដូរវាសនា លឹម សេរីហាន់នីកា ទាំងស្រុង
ក្រោយពីប្រកួតយ៉ាងស្វិតស្វាញមកជាច្រើនខែមក នៅក្នុងរាត្រីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះ កម្មវិធីក៏បានស្វែងរកឃើញម្ចាស់ពានដែរ គឺបានទៅលើបេក្ខភាពកូនក្រុម Coach ពេជ្រ សោភាព កញ្ញា លឹម សេរីហាន់នីកា។
បន្ទាប់ពីប្រកាសម្ចាស់ជ័យលាភីរដូវកាលទី ៣ ថាបានទៅលើស្រីស្រស់ លឹម សេរីហាន់នីកា មហាជនក៏ដូចជាអ្នកគាំទ្រតាមដានកម្មវិធីប្រឡងចម្រៀងទូទាំងប្រទេសបានបង្ហាញអារម្មណ៍រំភើប និង ធ្វើការអបអរសាទរ ព្រមទាំងបង្ហាញការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះម្ចាស់ជ័យលាភីរូបនេះ ដោយបានលើកសរសើរពីសមត្ថភាព និង ទឹកដមសំឡេងថាពិតជាស័ក្តិសមឥតទាស់។
បើយើងរំឭកនៅវគ្គ Blind Audition ស្រីស្រស់ លឹម សេរីហាន់នីកា គឺមានការគោះប៊ូតុងតែមួយកៅអីគត់ ពីតារាចម្រៀងស្រី ពេជ្រ សោភា ប៉ុណ្ណោះ ដែលហាក់ខុសពីបេក្ខភាពដទៃទៀតដោយមានការគោះពី Coach រហូតដល់ ៤ កៅអី តែដោយសារសមត្ថភាព លឹម សេរីហាន់នីកា ខ្លាំង និង ចេះអភវិឌ្ឍខ្លួនទើបនាំឱ្យនាងទទួលបានពានរង្វាន់ក្លាយជាតារាចម្រៀងពន្លកថ្មីប្រចាំផលិតកម្មរស្មីហង្សមាស៕