(វីដេអូ) វ៉ាវ! ណុប ដាណេ ចូលប្រឡង Cambodia’s Got Talent បង្ហាញទស្សនីយភាពអប្សរា ២១ អង្គយ៉ាងអស្ចារ្យ
នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតប្រជែងសមត្ថភាពទេពកោសល្យ «Cambodia’s Got Talent» រដូវកាលទី ៣ បានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៤ ហើយ ដែលបេក្ខភាពនីមួយៗ បានបញ្ចេញទេពកោសល្យរៀងៗខ្លួនដើម្បីទទួលបាន Yes ពីគណៈកម្មការទៅវគ្គបន្ត។
ក្នុងសប្ដាហ៍ទី ៤ នៃកម្មវិធីប្រកួតប្រជែងទេពកោសល្យនេះដែរ លើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ និង សរសើរចំពោះបេក្ខភាពមួយរូប ដែលមានឈ្មោះថា ណុប ដាណេ ត្រូវបានគេស្គាល់ថាជាអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះ បានបង្ហាញសមត្ថភាពសម្ដែងទស្សនីយភាពចម្រៀងចូលរួមសម្ដែងដោយអប្សរា ២១ អង្គយ៉ាងអស្ចារ្យគួរឱ្យសរសើរ។
ក្នុងនោះ ណុប ដាណេ ដែលត្រូវបានគេស្គាល់ថាជាអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះនេះ បានធ្វើឱ្យមហាជន និង គណៈកម្មការភ្ញាក់ផ្អើលខ្លាំងពីភាពអស្ចារ្យរបស់ទស្សនីយភាពចម្រៀងនេះ ដែលទទួលបាន Yes ពីគណៈកម្មការ និង ទៅប្រកួតនៅវគ្គបន្តទៀតនៃកម្មវីធីដ៏អស្ចារ្យនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖