ផ្អើលអ្នកគាំទ្រ! កំលោះសង្ហាវ័យ ៤៤ ឆ្នាំ Gong Yoo បង្អួតសាច់ដុំកង់ៗលើកដំបូងក្នុង IG
ចូលមកដល់វ័យ ៤៤ ឆ្នាំ តារាសម្ដែងកូរ៉េជើងចាស់ Gong Yoo កាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំង ជាមួយនឹងរូបរាងសង្ហារបស់លោក បើទោះជាវ័យជ្រេហើយក៏ដោយ ប៉ុន្តែប្រជាប្រិយភាពមិនថមថយឡើយ។
ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានបង្ហោះរូបថតលើកដុំដែកនៅលើបណ្តាញសង្គម Instagram ផ្ទាល់ ហើយជាលើកទីមួយដែលលោកបានបង្ហោះបង្អួតសាច់ដុំទាំងកង់ៗ ជះភាពសង្ហាទាក់ទាញចិត្តអ្នកគាំទ្រនារីៗជាច្រើនឱ្យលង់ឈ្លក់វង្វេង។
ទោះបីជា Gong Yoo មិនមានគម្រោងនឹងចង់បង្ហាញឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក៏ដោយ ប៉ុន្តែសកម្មភាពហាត់ប្រាណលើកដុំដែក និង ទាញដុំដែក បង្អួតសាច់ដុំទាំងកង់ៗរបស់លោក ពិតជាធ្វើឱ្យអ្នកគាំទ្រស្ទើរតែរលាយបេះដូងភ្លាំងភ្លឹងវង្វេងស្មារតី៕