មង្គលការក្នុងក្ដីស្រមៃ! ចុងម៉ោងកម្មវិធីយប់មិញ វណ្ណដា, Sprite និង OG Bobby ចេញមកអង្រួនឆាក កក្រើកពេញ OCIC
មង្គលការដ៏ធំបំផុតក្នុងឆ្នាំ ២០២៣ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ របស់គ្រួសារលំដាប់អភិជនមួយ កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើការរៀបចំគ្រឿងព័ស្ដុភារបណ្ណាការ ការតុបតែងលម្អផ្កាស្រស់ចម្រុះពណ៌ ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតយ៉ាងត្រជាក់ភ្នែក។
គួរឱ្យដឹងផងដែរថា ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះ គឺជាមង្គលការរបស់ កូនកំលោះនាម ផន មុតសុក្រឆពណ្ណ ហៅ Richie និង កូនក្រមុំនាម តាំង ប៉ោហ្គិច ហៅ Jade ដែលត្រូវបានគេស្គាល់ថាជាកូនៗរបស់គ្រួសារអភិជនមានមុខមាត់ក្នុងសង្គមមួយរូប ព្រមទាំងជាម្ចាស់ស្រាបៀរដ៏ល្បីមួយក្នុងប្រទេសកម្ពុជា។
រឿងដែលភ្ញាក់ផ្អើល នៅចុងម៉ោងនៃកម្មវិធីនារាត្រីនោះផងដែរ គេចាប់អារម្មណ៍ឃើញថា ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការដោយផ្ទាល់ ព្រមទាំងមហាជនតាមរយៈបណ្ដាញសង្គមអ៊ីនធឺណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញការបង្ហាញខ្លួនរបស់ វណ្ណដា កំពូលតារាចម្រៀងរ៉េបដ៏ល្បីក្នុងប្រទេសកម្ពុជា រួមជាមួយនឹងតន្រ្តីករឧបករណ៍តន្រ្តីខ្មែរដ៏ចំណានលោក វណ្ណថាន ជាពិសេសទៅទៀតនោះក៏មានវត្តមានពីកំពូលតារាថៃ Sprite និង OG Bobby បានមកអង្រួនឆាកនារាត្រីនោះយ៉ាងគគ្រឹកគគ្រេង៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ (១) , ចុចទីនេះដើម្បីទស្សនាវីដេអូ (២) & ចុចទីនេះដើម្បីទស្សនាវីដេអូ (៣)
ប្រភពរូបភាព៖ One Memory & The Rings